គ្រឿងចក្រ ​កំពុង​កាយ​រូង​យក​អាច​ម៌​ដី​ ភ្នំ​ឈូង​ស្រាយ ស្រុក​បាណន់ យ៉ាង​អាណាធិបតេយ្យ​

ថ្ងៃអង្គារ 29 ធ្នូ 2020, 11:27

​ខេត្តបាត់ដំបង : ភ្នំ​ឈូង​ស្រាយ​ដែលជា​សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ​ស្ថិតក្នុង​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ ត្រូវបាន​គេ​ដាក់​គ្រឿងចក្រ​ទន្ទ្រាន​កាយ​យក​អាចម៍ដី​យ៉ាង​អាណាធិបតេយ្យ ដោយ​មិនមាន​ការយកចិត្តទុកដាក់​ទប់ស្កាត់​ពី​ខាង​អាជ្ញាធរ​ស្រុក​និង​មន្ត្រី​ជំនាញ​ឡើយ​។​

 

​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ជើងភ្នំ​ខាងលើនេះ​បាន​បង្ហើប​ប្រាប់អោយដឹង​នៅ​រសៀល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា  ជាច្រើន​ថ្ងៃ​មកហើយ​ពួកគាត់​បាន​សង្កេតឃើញ​គ្រឿងចក្រ​ចូលមក​ដាក់​កាយ​ទន្ទ្រាន​រូងដី​ជើងភ្នំ​ដឹក​ចេញ​រាប់សិប​ឡាន​ក្នុង​មួយថ្ងៃៗ  តែ​មិនដឹងថា​គេ​យកទៅលក់​ឬ​ធ្វើ​អ្វី​នោះទេ ហើយក៏​មិនដឹងថា​មានច្បាប់​ឬ​អត់​នោះដែរ ព្រោះ​មិនឃើញ​មាន​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ណា​ម្នាក់​ចុះមក​ធ្វើការ​ហាមឃាត់​ឬ​បង្ក្រាប​ឡើយ ។​

 

​លោក អឹម ប៊ុន​យូ ដែលជា​មេឃុំ​តា​គ្រាម បានបញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​យើង​តាមរយៈ​ទូរស័ព្ទ​ថា ដោយសារ​ក្នុងភូមិ​ទាក់ទង​ក្រោយ​ទឹកជំនន់​លិច ផ្លូវ​មួយចំនួន​បាន​ខូច ខាង​ភូមិ​ជាមួយនឹង​សហគមន៍​គេ​បាន​ទំនាក់ទំនង​ដោយ​យើង​មាន​ដៃគូរ​ជាមួយ​ស៊ីម៉ាក់​គាត់​មាន​គ្រឿងចក្រ គាត់​ចេះតែ​ជួយ​កាយ​ក្នុងនាម​រាប់អាន​គ្នា​នៅក្នុង​មូលដ្ឋាន ហើយដោយ​សារ​ទឹក​លិច​ពេក​ផ្លូវ​ខូច​ច្រើន​ឯកឧត្តម​ប្រធាន​លោក​បានដាក់​ផែនការ​អោយ​ភូមិ​មួយៗ​អភិវឌ្ឍន៍​ដោយ​ខ្លួនឯង​ទៅតាម​លទ្ធភាព​ទំនាក់ទំនង​ធ្វើ​យ៉ាងម៉ិច​អោយ​វា​ល្អប្រសើរ​ឡើងវិញ​។​

 

​ចំណែក​លោក ប៉ែន សារី​យោ អភិបាលស្រុក​បាណន់ បានបញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​យើង​តាមរយ​:​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ នេះដែរ​ថា លោក​អត់​បានដឹង​ទេ ហើយ​ជួនកាល​គាត់​ពឹង​ស៊ីម៉ាក់​អោយមក​ជួយ​ធ្វើ ព្រោះ​ស៊ីម៉ាក់​មាន​ទីតាំង​នៅក្បែរ​នោះដែរ ហើយក៏​ពឹង​គ្នា​ទៅវិញទៅមក ព្រោះ​ដី​មាននៅ​ក្នុងស្រុក​ហើយ ក្នុង​ឃុំ​ហើយ ផ្លូវ​ប្រជាជន​លំបាក​យើង​ទុក​ធ្វើ​អី ហើយក​តា​ព្វ​កិច្ច​គ្រប់គ្រង​អី​អស់ហ្នឹង​មានតែ​មន្ទីរ​រ៉ែ​ឯណោះ​ដែលជា​អ្នកចេញ​ច្បាប់​ចេញ​អី​។​ប៉ុន្តែ​នៅក្នុង​មូលដ្ឋាន​អាច​ថា​បន្តិចបន្តួច​ជួសជុល​ផ្លូវ​ប្រើ​ចេះតែ​ធ្វើទៅ​ដើម្បី​លំអរ​មូលដ្ឋាន​ធ្វើ​ម៉ិច​ទេ លទ្ធភាព​នៅក្នុង​មូលដ្ឋាន​មាន​ក៏​ចេះតែ​កែច្នៃ​ហើយ អ្នកណា​ធ្វើការ​ត្រឹមត្រូវ​តាមច្បាប់​គ្រប់​ជ្រុងជ្រោយ​ពេក​ក៏​វា​មិន​ចេញ​ដែរ​ការងារ​នោះ​វា​លំបាក​អញ្ចឹង ហើយ​ការងារ​ក្នុង​មូលដ្ឋាន​បើ​យើង​កែច្នៃ​បាន​ចេះតែ​កែច្នៃ​ទៅ​។​

 

​ដោយឡែក​លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង បានបញ្ជាក់​ប្រាប់អោយដឹង​ដែរ​ថា ចំពោះ​រឿងនេះ​លោក​នឹង​អោយ​មន្ត្រី​របស់លោក​ចុះទៅ​ពិនិត្យមើល​។​

គ្រឿងចក្រ ​កំពុង​កាយ​រូង​យក​អាច​ម៌​ដី​  ភ្នំ​ឈូង​ស្រាយ ស្រុក​បាណន់ យ៉ាង​អាណាធិបតេយ្យ​
គ្រឿងចក្រ ​កំពុង​កាយ​រូង​យក​អាច​ម៌​ដី​  ភ្នំ​ឈូង​ស្រាយ ស្រុក​បាណន់ យ៉ាង​អាណាធិបតេយ្យ​

PLB Banner on article detail

អត្ថបទពេញនិយម