រឹបអូស​ពូជស្រូវ​ជាង​៣​តោន ពី​ក្រុម​ជនល្មើស​លាក់​លើ​ចុងឈើ ប្រុង​សាបព្រោះ​ក្នុង​តំបន់ហាមឃាត់​

ថ្ងៃព្រហស្បតិ៍ 17 ធ្នូ 2020, 9:59

​ខេត្តសៀមរាប​៖ សមត្ថកិច្ច​ចម្រុះ ក្រុង​សៀមរាប បាន​រឹបអូស​យក​ស្រូវពូជ របស់​ក្រុម​ជនល្មើស​ដែល​បាន​ដឹក​ទៅ​ដាក់​នៅលើ​ចុងឈើ ទុក​សម្រាប់​សាបព្រោះ នៅលើ​ដី​លិច​ទឹក​ដែលជា​តំបន់ហាមឃាត់ បាន​ចំនួន​បី​តោន​។ ជាមួយគ្នានេះ សមត្ថកិច្ច​ក៏បាន​រៀបចំ​កំណត់ហេតុ​បញ្ជូន​វត្ថុតាង (​ស្រូវពូជ​) ទៅ​មន្ទីរជំនាញ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផងដែរ​។​

 

​ប្រតិបត្តិការ​នេះ​អនុវត្តតាម​បទបញ្ជា​របស់​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ក្រុង ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ មឿ​ន បុរី អធិការរង​នគរបាល​ក្រុង​សៀមរាប និង​លោក ហាយ យង់ ប្រធានការិយាល័យ​សាធារណៈការ អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្រុង មន្ត្រី​មន្ទីរ​កសិកម្ម បរិស្ថាន​។​

 

​មន្ត្រី​សាលាក្រុង​សៀមរាប បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ថ្មីៗ​នេះ នៅក្នុង​ភូមិសាស្ត្រ​វាល​ត្រពាំង​រហាល ត្រពាំង​ដំរី​លេង ត្រពាំង​ផ្ទោល​ធំ ជា​កន្លែង​លួច​ធ្វើ​ស្រូវ​រដូវប្រាំង របស់​ជនល្មើស​មួយចំនួន​៕

រឹបអូស​ពូជស្រូវ​ជាង​៣​តោន ពី​ក្រុម​ជនល្មើស​លាក់​លើ​ចុងឈើ ប្រុង​សាបព្រោះ​ក្នុង​តំបន់ហាមឃាត់​
រឹបអូស​ពូជស្រូវ​ជាង​៣​តោន ពី​ក្រុម​ជនល្មើស​លាក់​លើ​ចុងឈើ ប្រុង​សាបព្រោះ​ក្នុង​តំបន់ហាមឃាត់​
រឹបអូស​ពូជស្រូវ​ជាង​៣​តោន ពី​ក្រុម​ជនល្មើស​លាក់​លើ​ចុងឈើ ប្រុង​សាបព្រោះ​ក្នុង​តំបន់ហាមឃាត់​
រឹបអូស​ពូជស្រូវ​ជាង​៣​តោន ពី​ក្រុម​ជនល្មើស​លាក់​លើ​ចុងឈើ ប្រុង​សាបព្រោះ​ក្នុង​តំបន់ហាមឃាត់​

PLB Banner on article detail