ប្រជាពលរដ្ឋ ៣៧០​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ អរគុណ​សម្តេច​តេ​ជោ ដែលមាន​មន្ត្រី​ល្អ​យកចិត្តទុកដាក់​ជួយ​ពលរដ្ឋ​ដោយ​ឆន្ទៈ​ពិតប្រាកដ​

ថ្ងៃច័ន្ទ 21 ធ្នូ 2020, 18:1

​កាលពី​ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២០ លោក ដួង តារា ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​អញ្ជើញ​ចុះ​ពិនិត្យ​បញ្ហា​វិវាទ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​៣៧០ គ្រួសារ និង​លោកស្រី ហ៊ឹម វណ្ណ​រី ជាមួយនឹង​ឈ្មោះ លី ហុង សី​ង ដែល​លើកឡើងថា ទីតាំង​ដី​ដែល​ប្រជាពលរដ្ឋ ៣៧០ គ្រួសារ​កំពុង​កាន់កាប់​រស់នៅ​អាស្រ័យ​ផល​ជាក់ស្តែង​ដែល​ស្ថិតក្នុង​ទីតាំង ក្រុម ២១ ភូមិ ៣ សង្កាត់​លេខ​មួយ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ថា​ជាទី​តាំង​ស្ថិតនៅក្នុង​ទឹកដី​ស្ទឹងហាវ​ទៅវិញ​។ បន្ទាប់មក​នៅ​ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ លោក ដួង តារា បាន​អញ្ជើញ​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​ជា​លើក​ទី​២​ម្តងទៀត ព្រមទាំង​បានធ្វើ​របាយការណ៍​ជំហាន​ដំបូង​គោរព​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផងដែរ ដោយ​វិវាទ​ដ៏​រាំ​រ៉ៃ​នេះ​គឺមាន​រយៈពេល ២៦ ឆ្នាំ​មកហើយ​។

 

​បន្ទាប់ពី លោក ដួង តារា បាន​ចុះ​មកជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ចំនួន​២​ដង​កន្លងមកនេះ គឺ​បានធ្វើអោយ​ពួកគាត់​ទាំង ៣៧០ គ្រួសារ មាន​សេចក្តីត្រេកអរ​និង​កក់ក្តៅ​យ៉ាងខ្លាំង​។ ទន្ទឹមនឹង​នេះដែរ គឺ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​បាន​សហ​ការ​និង​បង្ក​ភាពកក់ក្តៅ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ទីនេះ​ផងដែរ​។

 

​ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ​ក៏បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​អំពី​ករណី​វិវាទ​ខាងលើ​ដែល​កន្លងមក​មានការ​អះអាង​យក​ត្រូវ​រៀងខ្លួន​ដោយ​ភាគី​ម្ខាងៗ ជាពិសេស ការពិនិត្យ​លើ​ស្នាម​ក្រ​យ៉ៅ​ដៃ​របស់​ប្រជាពលរដ្ឋ​ដែល​បានមក​រស់នៅ​អាស្រ័យ​ផល​កាន់កាប់​ទីនេះ​ពិតប្រាកដ​។

 

​នៅពេលនេះ ប្រជាពលរដ្ឋ​ទាំង ៣៧០ គ្រួសារ នៅ ភូមិ ៣ សង្កាត់ លេខ ១ ក្រុង ព្រះសីហនុ  ទទួលបាន​នូវ​ភាពកក់ក្តៅ ការជឿជាក់ និង​ការដឹងគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី ដែល​បាន​អនុ​ញ្ញា​ត្ត​អោយ លោក ដួង តារា ដែលជា​មន្ត្រី​ស្មោះត្រង់​ស្អាតស្អំ​ប្រកបដោយ​ឆ​ន្ទះ​ពិត​ចុះជួយ​ពលរដ្ឋ​ដល់ទី​តាំង​ជាក់ស្តែង ដែល​ពីមុន​ពលរដ្ឋ​មានតែ​ការភ័យខ្លាច ហើយ​បាត់បង់​អស់​នូវ​ការជឿជាក់​។ ប្រសិនបើ លោក ដួង តារា មិនបាន​ចុះជួយ​ក្មុង​ការលំបាក​មួយ​នេះ​ទេ ការរង​ទុក្ខវេទនារ​បស់​ពលរដ្ឋ​ទាំង​ផ្លូវកាយ និង​ទាំង​ផ្លូវ​ចិត្តនឹង​បន្ត​កើតមាន​ជាមិនខាន​។ ព្រោះ​រឿងនេះ​មាន​បុគ្គល​ខិលខូច​មានអំណាច​មួយចំនួន​បាន​ចងក្រង​គ្នា​ជា​ប្រព័ន្ធ​ដើម្បី​ធ្វើបាប​រាស្ត្រ​ទន់ខ្សោយ​ដែល​បានធ្វើ​អោយមាន​បញ្ហា​រាំ​រ៉ៃ​នេះ​កើតមាន​អស់​រយៈពេល​២៦​ឆ្នាំ​មកហើយ ដែល​មិនទាន់​ដោះស្រាយ​ចេញ​នៅឡើយ​។​

 

​លោកស្រី ហ៊ឹម វណ្ណ​រី ដែលជា​ពលរដ្ឋ​រងគ្រោះ​ម្នា​ក់នៅ​ទីនោះ​ដែល​កន្លងមក​ត្រូវបាន​ជនខិលខូច​ព្យាយាម​លាប​ពណ៍​អាក្រក់ បាន​គោរព​ថ្លែង​នូវ​ការដឹងគុណ​ជូន​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេចក្តីសុខ រួច​ផុតពី​ទុក្ខលំបាក​។ លោកស្រី វណ្ណ​រី រួមទាំង​ប្រជាពលរដ្ឋ ៣៧០ គ្រួសារ បាន​គោរព​អរគុណ និង​ជូនពរ​សម្តេច​ទាំង​ទ្វេ​មាន​សុខ​ភាពល្អ ដើម្បី​ជា​ម្លប់​សម្រាប់​កម្ពុជា​ទូទាំងប្រទេស និង សូម​គោរព​បួងសួង​វត្ថុ​ស័ក្តិសិទ្ធិ ប្រសិទ្ធិ​ពរជ័យ​សេរី​សួស្ដី ជ័យ​មង្គល តាម​ថែរក្សា សម្តេច​តេ​ជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ក្រុមគ្រួសារ​មាន​សុខ​ភាពល្អ សុភមង្គល​ជា​រៀងរហូត​។

 

​ទន្ទឹមនឹងនេះ លោកស្រី ហ៊ឹម វណ្ណ​រី និង​ប្រជាពលរដ្ឋ ៣៧០ គ្រួសារ ក៏បាន​ថ្លែង​អំ​អរគុណ​ដល់ លោក ដួង តារា ដែលជា​មន្ត្រី ស្មោះ ត្រង់​ដែលមាន​ឆ​ន្ទះ​ជួយ​ដោះស្រាយ​វិវាទ​ដ៏​រាំ​រ៉ៃ​នេះ​ជូន​ប្រជាពលរដ្ឋ​ពិតប្រាកដ ដែល​បាន​ពុះពារ​ចុះ​ផ្ទាល់​ដល់ទី​តាំង​ដី​ទំនាស់​ស្វែងរក​ការពិត និង​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឈរលើ​គោលការណ៍​ឈ្នះ​ឈ្នះ​សម្តេច​តេ​ជោ​។​

 

​លោកស្រី ហ៊ឹម វណ្ណ​រី ក៏បាន​បញ្ជាក់​ផងដែរ​ថា បើ​កន្លងមក អ្នក ដោះស្រាយ វិវាទ ដី ធ្លី ធ្វើ ការ ស្មោះ ត្រង់ មាន ឆន្ទៈ បំរើ ការ ការ ងារ ស្រាវជ្រាវ ច្បាស់ លាស់ មិន ខ្ជីខ្ជា  មានការ​ប្រុងប្រយ័ត្ន   គឺ​ប្រជាពលរដ្ឋ​មិន​រងគ្រោះ​ខាតបង់​ពេលវេលា​មក​ល​ដល់​សព្វថ្ងៃ​នេះ​ទេ​។  ប្រជាពលរដ្ឋ ដែល​បាន ប្រព្រឹត្ត ខុស ច្បាប់ ពួក គាត់​ទទួលយក និង កែខ្លួន ហើយ​ចំពោះ​អ្នក​ដែល​គោរព​ច្បាប់ រស់នៅ ដោយ កិត្តិយស និង សេចក្ដី ថ្លៃ ថ្នូរ ។

 

​លោកស្រី​វណ្ណ​រី បាន​អរគុណ លោក ដួ តារា ដែល បាន រំដោះ ការ ជិះ ជាន់  កៀបសង្កត់ ការ រស់ រាន មាន ជីវិត ទាំង ផ្លូវ កាយ និង ចិត្ត ដែល​ផ្តើមចេញពី​មន្ត្រី​ខិលខូច ខ្ជីខ្ជា​មួយចំនួន ។ លោកស្រី​​បាន​សុំ​ការ​បួងសួង របស់ ប្រជាពលរដ្ឋ មួយ ចំនួន ជា​រៀង រាល់ ថ្ងៃ សីល នៅ  ចំពោះ មុខ រូប សំណាក លោក យាយ សុំ បួងសួង សេចក្ដី សុខ ជូន ដល់ ឯកឧត្ដម ដួង តារា គី មេឃ ដី ដឹង ឮ​ជួយ​ថែរក្សា​ឃុំ​គ្រប់ទិសទី​ដែល​លោក​ទៅដល់ ។  លោកស្រី​ក៏បាន​លើកទឹកចិត្ត លោក ដួង តារា បន្ត​ការ​សាង​អំពើ​ល្អ​បន្តទៀត​៕​

ប្រជាពលរដ្ឋ ៣៧០​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ អរគុណ​សម្តេច​តេ​ជោ ដែលមាន​មន្ត្រី​ល្អ​យកចិត្តទុកដាក់​ជួយ​ពលរដ្ឋ​ដោយ​ឆន្ទៈ​ពិតប្រាកដ​
ប្រជាពលរដ្ឋ ៣៧០​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ អរគុណ​សម្តេច​តេ​ជោ ដែលមាន​មន្ត្រី​ល្អ​យកចិត្តទុកដាក់​ជួយ​ពលរដ្ឋ​ដោយ​ឆន្ទៈ​ពិតប្រាកដ​
ប្រជាពលរដ្ឋ ៣៧០​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ អរគុណ​សម្តេច​តេ​ជោ ដែលមាន​មន្ត្រី​ល្អ​យកចិត្តទុកដាក់​ជួយ​ពលរដ្ឋ​ដោយ​ឆន្ទៈ​ពិតប្រាកដ​
ប្រជាពលរដ្ឋ ៣៧០​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ អរគុណ​សម្តេច​តេ​ជោ ដែលមាន​មន្ត្រី​ល្អ​យកចិត្តទុកដាក់​ជួយ​ពលរដ្ឋ​ដោយ​ឆន្ទៈ​ពិតប្រាកដ​
ប្រជាពលរដ្ឋ ៣៧០​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ អរគុណ​សម្តេច​តេ​ជោ ដែលមាន​មន្ត្រី​ល្អ​យកចិត្តទុកដាក់​ជួយ​ពលរដ្ឋ​ដោយ​ឆន្ទៈ​ពិតប្រាកដ​
ប្រជាពលរដ្ឋ ៣៧០​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ អរគុណ​សម្តេច​តេ​ជោ ដែលមាន​មន្ត្រី​ល្អ​យកចិត្តទុកដាក់​ជួយ​ពលរដ្ឋ​ដោយ​ឆន្ទៈ​ពិតប្រាកដ​
ប្រជាពលរដ្ឋ ៣៧០​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ អរគុណ​សម្តេច​តេ​ជោ ដែលមាន​មន្ត្រី​ល្អ​យកចិត្តទុកដាក់​ជួយ​ពលរដ្ឋ​ដោយ​ឆន្ទៈ​ពិតប្រាកដ​
ប្រជាពលរដ្ឋ ៣៧០​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ អរគុណ​សម្តេច​តេ​ជោ ដែលមាន​មន្ត្រី​ល្អ​យកចិត្តទុកដាក់​ជួយ​ពលរដ្ឋ​ដោយ​ឆន្ទៈ​ពិតប្រាកដ​
ប្រជាពលរដ្ឋ ៣៧០​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ អរគុណ​សម្តេច​តេ​ជោ ដែលមាន​មន្ត្រី​ល្អ​យកចិត្តទុកដាក់​ជួយ​ពលរដ្ឋ​ដោយ​ឆន្ទៈ​ពិតប្រាកដ​

PLB Banner on article detail