រដ្ឋបាលខេត្ត​ព្រះ​សីហ​នុ រៀប​​​ចំ​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​របាយការណ៍​ជាតិ និង​អនុសាសន៍​នៃ​យន្តការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់

ថ្ងៃអង្គារ 24 វិច្ឆិកា 2020, 14:13

​ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម ​គួច​ ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែងថា​យោង​ខ្លឹមសារ មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែងថា " ព្រះរាជាណាចក្រ​កម្ពុ​ជាទ​ទួល​ស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មានចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ សេចក្តីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅនឹង​សិទ្ធិមនុស្ស សិទ្ធិនារី និង​សិទ្ធិ​កុមារ ។​

 

ថ្លែងទុក្ខ​កាន់​អង្ក​សិក្ខាសាលា​នា ព្រឹក​ថ្ងៃ​អង្គារ ៩​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស ត្រូវ​នឹង​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០  ស្តីពី​ការផ្សព្វផ្សាយ​របាយការណ៍​ជាតិ និង​អនុសាសន៍​នៃ​យន្តការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ Universal Periodic Review (UPR) នៅ​សណ្ឋាគារ​ឯករាជ្យ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា សិក្ខាសាលា​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ ចៅក្រម តំណាង​អយ្យការ ពន្ធនាគារ ពិសេស​អ្នកនាំពាក្យ​តាម​អង្គភាព​នីមួយៗ​អំពី​ខ្លឹមសារ​នៃ​របាយការណ៍​ជាតិ ស្ដីពី​ការពិនិត្យ​ជា​សកល​តាម​ការកំណត់​នៃ​ការរៀបចំ​របាយការណ៍​ជាតិ ជាពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​ស្ថានភាព​សិទ្ធិមនុស្ស​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ។ រាជ​រដ្ឋា ភិ​បាល​កម្ពុជា នៅតែ​បន្ត​ប្ដេជ្ញា​ខិតខំ​ប្រឹងប្រែង​លើកស្ទួយ​វិស័យ​សិទ្ធិមនុស្ស​ឱ្យស្រប​នឹង​ឆន្ទៈ​ដែល​ខ្លួន​ទទួលយក​លិខិតុបករណ៍ សិទ្ធិមនុស្ស​អន្តរជាតិ​សំខាន់​ចំនួន​៨ ក្នុងចំណោម​៩ និង​ខ្លឹមសារ មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែងថា " ព្រះរាជាណាចក្រ​កម្ពុ​ជាទ​ទួល​ស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មានចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ សេចក្តីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅនឹង​សិទ្ធិមនុស្ស សិទ្ធិនារី និង​សិទ្ធិ​កុមារ ។​

 

ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់ មាន​សិទ្ធិសេរីភាព និង​ករណី​កិច្ច​ដូចគ្នា​ទាំងអស់​ដោយ​ឥត​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ​សាសនា និន្នាការ​នយោបាយ​ដើមកំណើត​ជាតិ ឋានៈ​សង្គម ធនធាន ឬ ស្ថានភាព​ឯទៀត ។​ការប្រើ​សិទ្ធិសេរីភាព​នេះ​ត្រូវ​ប្រព្រឹត្ត​តាម​លក្ខ​ខ័​ណ្ឌ​កំណត់​ក្នុង​ច្បាប់ " ។

 

ក្នុង​យុត្តិសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ នៃ​រដ្ឋសភា​បាន​បន្ត​កំណែ ទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​ការរៀបចំ​ក្របខណ្ឌ​ច្បាប់​ឱ្យមាន​ស្ថេរភាព នឹង​កាន់តែ​ទូលាយ​បាន​នូវ​ជំនឿ​ទុកចិត្ត​ពី​មហាជន​ព្រមទាំង​ពង្រឹងសមត្ថភាព ឯករាជ្យភាព និង​ភាពមិនលំអៀង​របស់​ស្ថាប័ន​តុលាការ​ដែលជា​កត្តា​សំខាន់​នៃ​ដំណើរការ​ពង្រឹង​នីតិរដ្ឋ​ការបែងចែក​អំ​ណា​ច​ដាច់ពីគ្នា ការគោរព​សិទ្ធិ​បុគ្គល និង​ការធានា​ភាពយុត្តិធម៌​សម្រាប់​ប្រជាជន ។

 

ឯកឧត្តម គួច ចំរើន បន្តថា គិត​មកដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​ព្រះសីហនុ បានទទួល​ឯកសារ​ពាក់ព័ន្ធ​សំណើ​ដីធ្លី និង​វិវាទ​ដីធ្លី​មកពី​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​មក​ដាក់ពាក្យ​ស្នើសុំ​នៅ​រដ្ឋបាលខេត្ត​មាន​ចំនួន ១០១៦​ករណី ក្នុងនោះ​រដ្ឋបាលខេត្ត-​បាន​ឆ្លើយតប​ទៅ​ម្ចាស់​សំណើរ បាន​ចំនួន ១៨៣​ករណី-​ធ្វើ​របាយការណ៍​ទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ៦០​ករណី-​បញ្ជូនទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ជា​សមត្ថកិច្ច​ចំនួន ៨៤​ករណី-​ដោះស្រាយ​និង​សម្របសម្រួល​ចប់​ចំនួន ១៥ ករណី​សរុប​មាន​ចំនួន ៣៤២​ករណី ។​ក្នុងនោះ​បណ្តឹង​មកពី​គណ​:​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​ពីរ​ករណី ករណី​ទី​១. ស្ថិតក្នុង​សមត្ថកិច្ច​តុលាការ​។ ទី​២.​មន្ទីរ​បរិស្ថាន​កំពុង​ពិនិត្យ​ស្រាវជ្រាវ ។

​ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី មានប្រសាសន៍​បើក​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​របាយការណ៍​ជាតិ និង​អនុសាសន៍​នៃ​យន្តការ​ពិនិត្យ​ជា សកល​តាម​កាលកំណត់ Universal Periodic Review (UPR) ។ ក្នុងនោះ​ឯកឧត្តម កែវ រ៉េមី បាន​ថ្លែង​ការកោតសរសើរ​ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ខិតខំ​បំពេញការងារ​សិទ្ធិមនុស្ស​បានល្អ​ក្នុង​ខេត្ត ថ្វីត្បិតតែ​ពាក់​ព​ន្ធ័​នឹង​បណ្តឹង​មានការ​កើនឡើង គឺ​មហាជន​មាន​ជំនឿ​ទុកចិត្ត​មកលើ​ការដឹកនាំ​របស់​រដ្ឋបាល​ខេត្ត ក្នុងការ​ដោះស្រាយ​ឆ្លើយតបបាន​ទាន់ពេលវេលា​។ ប្រទេសជាតិ​មាន​សន្តិភាព មានការ​អភិវឌ្ឍន៍ បញ្ហា​ទំនាស់​ដីធ្លី​វា​តែងតែ​កើតមាន​ជាក់​ជាមិនខាន​។

 

រាជរដ្ឋាភិបាល​កម្ពុជា បាន​បេ​ជ្ញា​ចិត្ត​ខិតខំ​ប្រឹងប្រែង​លើកស្ទួយ​សិទ្ធិមនុស្ស​ឱ្យស្រប​នឹង​ឆន្ទ​:​ដែល​ខ្លួន​បាន​ទទួលយក​លិខិតុបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​សំខាន់ៗ​ចំនួន​៨ ក្នុងចំណោម​៩ និង​ខ្លឹមសារ​មាត្រា ៣១ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាក់ទង​នឹង​សិទ្ធិមនុស្ស សិទ្ធិនារី និង​សិទ្ធិ​កុមារ ។ កម្ពុជា​អនុញ្ញាត​ឱ្យមាន​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សហប្រជាជាតិ មាន​អ្នករាយការណ៍​ពិសេស ក្នុងការ​តាមដាន​ត្រួតពិនិត្យ​វាយតម្លៃ​អំពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ធានាបាន​នូវ​ការគោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ៕​

រដ្ឋបាលខេត្ត​ព្រះ​សីហ​នុ រៀប​​​ចំ​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​របាយការណ៍​ជាតិ និង​អនុសាសន៍​នៃ​យន្តការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់
រដ្ឋបាលខេត្ត​ព្រះ​សីហ​នុ រៀប​​​ចំ​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​របាយការណ៍​ជាតិ និង​អនុសាសន៍​នៃ​យន្តការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់
រដ្ឋបាលខេត្ត​ព្រះ​សីហ​នុ រៀប​​​ចំ​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​របាយការណ៍​ជាតិ និង​អនុសាសន៍​នៃ​យន្តការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់
រដ្ឋបាលខេត្ត​ព្រះ​សីហ​នុ រៀប​​​ចំ​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​របាយការណ៍​ជាតិ និង​អនុសាសន៍​នៃ​យន្តការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់
រដ្ឋបាលខេត្ត​ព្រះ​សីហ​នុ រៀប​​​ចំ​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​របាយការណ៍​ជាតិ និង​អនុសាសន៍​នៃ​យន្តការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់
រដ្ឋបាលខេត្ត​ព្រះ​សីហ​នុ រៀប​​​ចំ​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​របាយការណ៍​ជាតិ និង​អនុសាសន៍​នៃ​យន្តការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់
រដ្ឋបាលខេត្ត​ព្រះ​សីហ​នុ រៀប​​​ចំ​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​របាយការណ៍​ជាតិ និង​អនុសាសន៍​នៃ​យន្តការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់
រដ្ឋបាលខេត្ត​ព្រះ​សីហ​នុ រៀប​​​ចំ​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​របាយការណ៍​ជាតិ និង​អនុសាសន៍​នៃ​យន្តការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់
រដ្ឋបាលខេត្ត​ព្រះ​សីហ​នុ រៀប​​​ចំ​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​របាយការណ៍​ជាតិ និង​អនុសាសន៍​នៃ​យន្តការ​ពិនិត្យ​ជា​សកល​តាម​កាលកំណត់

PLB Banner on article detail

អត្ថបទពេញនិយម