ឯកឧត្តម គួច ចំរើន ជម្រុញ​អោយ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ព​ន្លឿ​ន​ការស្ថាបនា​ឲ្យ​បាន​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

ថ្ងៃច័ន្ទ 23 វិច្ឆិកា 2020, 21:8

ព្រះសីហនុ:រចនាសម្ព័ន្ធនានា នៅជុំវិញរង្វង់មូលតោពីរ រួមជាមួយសួនសាធារណៈ នឹងត្រូវស្ថាបនា ឲ្យរួចរាល់ នៅមុន ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ នេះបើយោងតាមឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បញ្ជាក់ នាព្រឹកថ្ងៃ២៣វិច្ឆិកា២០២០ក្នុងឱកាសដែល ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីពិនិត្យការដ្ឋានសួនច្បារនិងហេដ្ឋារចនាសម្ពន្ធ័នានា នៅរង្វង់មូលតោ២ និងទីតាំងនៅជុំវិញនោះ។

 

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា នៅពីមុខរង្វង់មូលតោ២ រដ្ឋបាលខេត្តកំពុងស្ថាបនាកែលម្អជាសួនច្បារបន្ថែម ទុកជាកន្លែងសាធារណៈជូនពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកកំសាន្ត ។

 

ជាមួយគ្នានេះ តំបន់ជុំវិញរង្វង់មូលតោ២ ក៍ត្រូវបានរៀបចំកែលម្អសោភណ្ឌ័ភាពមួយចំនួនទៀតដែរ ហើយគម្រោងនេះនឹងរួចរាល់ជាស្ថាពរនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២១ខាងមុខ។

 

ក្រៅពីនេះ ឯកឧត្តមអភិបាលខេត្តក៍បានដឹកនាំមន្ត្រីអញ្ជើញពិនិត្យ និងជំរុញការស្ថាបនាហេដ្ឋារចនាសម្ពន្ធ័តាមផ្លូវថ្នល់មួយចំនួនទៀតក្នុងក្រុងព្រះសីហនុ ដើម្បីឲ្យគម្រោងទាំងអស់ បញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខដូចគ្នា ។ នាព្រឹកថ្ងៃ ដដែលនេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំមន្រី្តក្រោមឱវាទ មន្ទីរពាក់ព័ន្ធ ចុះពិនិត្យ នូវហេដ្ឋារចនាសម្ព័ន្ធ នានា ក្នុងក្រុងព្រះសីហនុ ផងដែរ ដើម្បីវាយតម្លៃ សមិទ្ធផលនានា ដែលក្រុមហ៊ុន ទទួល ការស្ថាបនា 8 ក្រុមហ៊ុន ស្ថាបនារួចរាល់។

ឯកឧត្តម គួច ចំរើន ជម្រុញ​អោយ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ព​ន្លឿ​ន​ការស្ថាបនា​ឲ្យ​បាន​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​
ឯកឧត្តម គួច ចំរើន ជម្រុញ​អោយ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ព​ន្លឿ​ន​ការស្ថាបនា​ឲ្យ​បាន​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​
ឯកឧត្តម គួច ចំរើន ជម្រុញ​អោយ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ព​ន្លឿ​ន​ការស្ថាបនា​ឲ្យ​បាន​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​
ឯកឧត្តម គួច ចំរើន ជម្រុញ​អោយ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ព​ន្លឿ​ន​ការស្ថាបនា​ឲ្យ​បាន​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​
ឯកឧត្តម គួច ចំរើន ជម្រុញ​អោយ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ព​ន្លឿ​ន​ការស្ថាបនា​ឲ្យ​បាន​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​
ឯកឧត្តម គួច ចំរើន ជម្រុញ​អោយ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ព​ន្លឿ​ន​ការស្ថាបនា​ឲ្យ​បាន​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​
ឯកឧត្តម គួច ចំរើន ជម្រុញ​អោយ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ព​ន្លឿ​ន​ការស្ថាបនា​ឲ្យ​បាន​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

PLB Banner on article detail

អត្ថបទពេញនិយម