អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ អះអាងថា ការឃាត់ខ្លួន អ្នកនេសាទ គឺជាសមត្ថកិច្ចរបស់ជលផលមជ្ឈឹម

ថ្ងៃព្រហស្បតិ៍ 19 វិច្ឆិកា 2020, 6:13

ខេត្តព្រះសីហនុ ÷លោកឃាងភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់ បណ្ដាយសារព័ត៌មានយើង នាល្ងាចថ្ងៃទី 17 វិច្ឆិកាន័យថា កាលពីព្រឹកថ្ងៃទី១៧  ខែវិច្ឆិកា ឆ្នាំ ២០២០  មានក្រុមអ្នកនេសាទប្រមាណ ១០០ នាក់បានមកជួបជុំគ្នានៅរដ្ឋបាលខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បី (១) ស្នើសុំពន្យាពេលបង់ពន្ធឈ្នួលដែលនេសាទជូនរដ្ឋរហូតដល់ខែមីនា ឆ្នាំ ២០២១ (២)ពន្យាការផាកពិន័យ (៣) ស្នើដោះលែងអ្នកនេសាទ ០១នាក់ ដែលត្រូវបានមន្ត្រីជលផលចាប់។ ចំពោះករណីនេះ មន្ទីរបានចាត់តាំងលោក យស់ ចន្ថាណា អនុប្រធានមន្ទីរ លោកឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលទទួលបន្ទុករួមដើម្បីចូលរួមជាមួយទីចាត់ការអន្តរវិស័យជួបជាមួយតំណាងអ្នកនេសាទចំនួន ០៣ នាក់។

ជាលទ្ធផល: 

- ចំណុចទី ១ និងទី ២  មន្ទីរបានឯកភាពឱ្យពន្យារពេលបង់ពន្ធ រហូតដល់ខែមីនា ឆ្នាំ ២០២១ និងមិនផាកពិន័យបងប្អូនអ្នកនេសាទក្នុងកំឡុងពេលនេះ។ តំណាងអ្នកនេសាទបានឯកភាពប្តេជ្ញាបង់ពន្ធជូនរដ្ឋដោយមិនមានការគេចវេស។
- ចំពោះចំនុចទី ៣: មន្ទីរសូមធ្វើការបដិសេធ ព្រោះមិនមានមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោមនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទធ្វើសកម្មភាពនោះទេ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ អះអាងថា ការឃាត់ខ្លួន អ្នកនេសាទ គឺជាសមត្ថកិច្ចរបស់ជលផលមជ្ឈឹម
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ អះអាងថា ការឃាត់ខ្លួន អ្នកនេសាទ គឺជាសមត្ថកិច្ចរបស់ជលផលមជ្ឈឹម
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ អះអាងថា ការឃាត់ខ្លួន អ្នកនេសាទ គឺជាសមត្ថកិច្ចរបស់ជលផលមជ្ឈឹម

PLB Banner on article detail

អត្ថបទពេញនិយម