អង្គការ​ម្លប់​តាប៉ាង ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ​

ថ្ងៃអង្គារ 17 វិច្ឆិកា 2020, 8:55

​ខេត្ត​ព្រះសីហនុ​៖ អំណោយ​មនុស្សធម៌​រប​ស់​កាកបាទក្រហម ត្រូវបាន​ប្រគល់ជូន​កុមារ ចំនួន ៦០០​នាក់ នៅក្នុង​អង្គការ​ម្លប់​តាប៉ាង នា​រសៀល​ថ្ងៃ​ចន្ទ ១​កើត ខែ​មិគសិរ ឆ្នាំជូត ទោស​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

 

​ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ បាន​ចាត់​ឲ្យ​លោកជំទាវ ប្រាក់ ចន្ទ​សុខា ហិ​រ​ញ្ញិ​ក​គណកម្មាធិការ​សាខា រួម​មន្ត្រី​សាខា អនុសាខា បាន​នាំ​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម ជូន​ដល់​កុមារ​ចំនួន ៦០០​នាក់ នៅក្នុង​អង្គការ​ម្លប់​តាប៉ាង មាន​ទីតាំង​ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

 

​ក្នុងឱកាស​នោះ លោកជំទាវ បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ក្ដី​នឹករលឹក អាណិតអាសូរ​ក្រៃលែង​ពី​សំណាក់ ឯកឧត្តម ប្រធាន​គណៈ​ក​ម្មា​ធិ​សាខា ឯកឧត្តម ប្រធានកិត្តិយស​សាខា ពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល សម្ដេច​តែងតែ​គិតគូ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​មានទុក្ខ​លំបាក ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ដោយ​យកចិត្តទុកដាក់​ខ្ពស់ និង​មិនមាន​ការរើសអើង វណ្ណៈ ជាតិ​សាស​ន៏ ពណ៍​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

 

​ជាមួយគ្នា​នោះ លោកជំទាវ សុំ​ឲ្យ​លោកគ្រូ អ្នកគ្រូ កុមារ​ទាំងអស់​ចូលរួម​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង ជំងឺ​កូ​វីដ​-១៩ ដើម្បី​ពង្រឹង​ការទប់ស្កាត់​ការចម្លង​ក្នុង​សហគមន៍ លើកកម្ពស់​ការផ្លាស់ប្តូ​រ​ទម្លាប់​អនាម័យ​ពី​អវិជ្ជមាន ទៅ​វិជ្ជមាន ត្រូវ​បន្ត​ជានិច្ច​យកចិត្តទុកដាក់​ខ្ពស់ និង​ត្រូវមាន​អនាម័យ​ជាប្រចាំ ដោយ​លាង​សំអាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​អាល់កុល​ហ្សែ​ល ហើយ​ប្រសិនបើ​ចេញទៅ​ទីសាធារណៈ ត្រូវ​ពាក់​ម៉ាស់​ឬ​ក្រមា​ឲ្យ​បាន​ជាប់​ជានិច្ច និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

 

​សម្ភារ​ដែល​បាន​ផ្តល់ជូន​កុមារ រួមមាន​នំ Solite ៦០០​ប្រអប់​៕​

អង្គការ​ម្លប់​តាប៉ាង ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ​
អង្គការ​ម្លប់​តាប៉ាង ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ​
អង្គការ​ម្លប់​តាប៉ាង ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ​
អង្គការ​ម្លប់​តាប៉ាង ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ​
អង្គការ​ម្លប់​តាប៉ាង ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ​

PLB Banner on article detail