ព្រឹត្តិការណ៍ ៣​វិច្ឆិកា​៖ អ្នកធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កើន​ដល់ ១,៧៣៤​នាក់​

ថ្ងៃសុក្រ 13 វិច្ឆិកា 2020, 8:43

​ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ថា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ថ្ងៃទី​០៣​វិច្ឆិកា បាន​ចំនួន ៥៦​នាក់ ដែល​លទ្ធផល​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​។​

 

​គិតពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ សរុប​ចំនួន​តេស្ត ដែល​បានធ្វើ​វិភាគ មាន ២៥៥៣ វត្ថុ​សំណាក ( ក្នុង​ចំនួន​នេះ មាន​អ្នក​ដែល​បានធ្វើ​តេស្ត លើក​ទី​១ ចំនួន ១៧៣៤​នាក់ និង​លើក​ទី​២ បាន​ចំនួន ៨១៩​នាក់ ) ដោយ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បង្ហាញថា មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ៤​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ រីឯ​អ្នកមាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ មាន​ចំនួន ១៧៣០​នាក់​៕

ព្រឹត្តិការណ៍ ៣​វិច្ឆិកា​៖ អ្នកធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កើន​ដល់ ១,៧៣៤​នាក់​
ព្រឹត្តិការណ៍ ៣​វិច្ឆិកា​៖ អ្នកធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កើន​ដល់ ១,៧៣៤​នាក់​
ព្រឹត្តិការណ៍ ៣​វិច្ឆិកា​៖ អ្នកធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កើន​ដល់ ១,៧៣៤​នាក់​

PLB Banner on article detail

អត្ថបទពេញនិយម