សាលារៀន៤ឃុំ​ នៅស្រុកព្រៃនប់​ ផ្អាកការសិក្សា២សប្តាហ៍​ បង្ការទប់ស្កាត់ជំងឺកូវីដ១៩

ថ្ងៃអង្គារ 10 វិច្ឆិកា 2020, 19:37

ខេត្តព្រះសីហនុ: មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យ បានឲ្យដឹងនៅថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា សាលារៀននៅស្រុកព្រៃនប់ចំនួន៤ឃុំ គឺឃុំព្រៃនប់,ឃុំទទួលទទឹង,ឃុំអូរឧកញ៉ាហេង និងឃុំរាម ត្រូវបានផ្អាកការសិក្សាជាបណ្តោះអាសន្នចំនួន២សប្តាហ៍សិន ក្នុងពេលដែលផ្នែកក្រសួងសុខាភិបាលកំពុងធ្វើចត្តាឡីសក័លើអ្នកដែលបានជួបប្រាស្រ័យផ្ទាល់ជាមួយមន្ត្រី ពាក់ពន្ធ័នឹងព្រឹត្តិការណ៍ថ្ងៃ៣ វិច្ឆិកា ដើម្បីបង្ការជំងឺកូវីដ១៩។

 

បើតាមមន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា មានពលរដ្ឋមួយចំនួននៅក្នុងឃុំទាំង៤ ដែលមានការប្រាស្រយ័ផ្ទាល់ ជាមួយមន្ត្រីជាប់ពាក់ពន្ធ័ (ព្រឹត្តិការណ៍៣វិច្ឆិកា) ត្រូវបាននាំមកធ្វើចត្តាឡីសក័នៅសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ ដូច្នេះហើយ អំឡុងពេលនេះទើបមានការផ្អាកបណ្តោះអាសន្នការសិក្សាតាមសាលារៀនក្នុងឃុំទាំង៤។

 

មន្ត្រីអ្នកនាំពាក្យដដែលបញ្ជាក់ថា វិធានការនេះធ្វើឡើង បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពី ការពង្រឹងវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានសិក្សាក្នុងខេត្ត ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា ៕

សាលារៀន៤ឃុំ​ នៅស្រុកព្រៃនប់​ ផ្អាកការសិក្សា២សប្តាហ៍​ បង្ការទប់ស្កាត់ជំងឺកូវីដ១៩
សាលារៀន៤ឃុំ​ នៅស្រុកព្រៃនប់​ ផ្អាកការសិក្សា២សប្តាហ៍​ បង្ការទប់ស្កាត់ជំងឺកូវីដ១៩
សាលារៀន៤ឃុំ​ នៅស្រុកព្រៃនប់​ ផ្អាកការសិក្សា២សប្តាហ៍​ បង្ការទប់ស្កាត់ជំងឺកូវីដ១៩
សាលារៀន៤ឃុំ​ នៅស្រុកព្រៃនប់​ ផ្អាកការសិក្សា២សប្តាហ៍​ បង្ការទប់ស្កាត់ជំងឺកូវីដ១៩
សាលារៀន៤ឃុំ​ នៅស្រុកព្រៃនប់​ ផ្អាកការសិក្សា២សប្តាហ៍​ បង្ការទប់ស្កាត់ជំងឺកូវីដ១៩

PLB Banner on article detail

អត្ថបទពេញនិយម