ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ប្រជា​ការពារ និង​អ្នក​អនាម័យ ៦៤៧​គ្រួសារ​

ថ្ងៃសុក្រ 6 វិច្ឆិកា 2020, 8:49

​ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥​រោជ ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្ដម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ អមដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អនុប្រធាន​កិត្តិយស​សាខា ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការ​សាខា សប្បុរសជន​អ្នកវិនិយោគ​ក្នុង​ខេត្ត  សមាជិក សមាជិកា គណៈកម្មាធិការ​អនុសាខា​ក្រុងព្រះសីហនុ និង​ក្រុម​ប្រតិបត្តិ​សាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់​ប្រជា​ការពារ និង​អ្នក​អនាម័យ​ក្រុងព្រះសីហនុ ចំនួន ៦៤៧ គ្រួសារ​។​

 

​ក្នុងឱកាស​នោះដែរ លោកជំទាវ បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​និង​ក្ដី​នឹករលឹក អា​ណិ​អាសូរ​ក្រៃលែង​ពី​សំណាក់ ឯកឧត្តម ប្រធាន​គណៈ​ក​ម្មា​ធិ​សាខា ឯកឧត្តម ប្រធានកិត្តិយស​សាខា ពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល សម្ដេច​តែងតែ​គិតគូ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​មានទុក្ខ​លំបាក ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ដោយ​យកចិត្តទុកដាក់​ខ្ពស់ និង​មិនមាន​ការរើសអើង វណ្ណៈ ជាតិ​សាស​ន៏ ពណ៍​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។

 

​ឆ្លៀត​ក្នុងពេល​នោះដែរ ឯកឧត្ដម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ប្រជា​ការពារ និង​អ្នក​អនាម័យ​ក្រុងព្រះសីហនុ​ទាំងអស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញការងារ​ដោយ​មិន​គិតពី​ថ្ងៃ​ឈប់សំរាក​ក្នុងការ​ចូលរួមចំណែក​ក្នុង​រៀប​សណ្តាប់ធ្នាប់​ក្រុង ភូមិ ឃុំ និង​ការសំអាត​អនាម័យ​បរិស្ថាន នៅតាម​តំបន់ឆ្នេរ និង​តាម​ទីសាធារណៈ​នានា ដែល​ទាំងអស់នេះ​ពិតជា​មិនអាច​ខ្វះ​ការចូលរួម​ពី​បងប្អូន​បានឡើយ​។​

 

​ជាមួយគ្នា​នោះ ឯកឧត្តម សុំ​ឲ្យ​ក្រុមគ្រួសារ​ចូលរួម​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង ជំងឺ​កូ​វីដ​-១៩ ដើម្បី​ពង្រឹង​ការទប់ស្កាត់​ការចម្លង​ក្នុង​សហគមន៍ លើកកម្ពស់​ការផ្លាស់ប្តូ​ទម្លាប់​អនាម័យ​ពី​អវិជ្ជមាន ទៅ​វិជ្ជមាន ត្រូវ​បន្ត​ជានិច្ច​យកចិត្តទុកដាក់​ខ្ពស់ និង​ត្រូវមាន​អនាម័យ​ជាប្រចាំ ដោយ​លាង​សំអាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​អាល់កុល​ហ្សែ​ល ហើយ​ប្រសិនបើ​ចេញទៅ​ទីសាធារណៈ ត្រូវ​ពាក់​ម៉ាស់​ឬ​ក្រមា​ឲ្យ​បាន​ជាប់​ជានិច្ច និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

 

​ឯកឧត្ដម ក៏​សូម​ថ្លែងអំណរគុណ​ដល់​សប្បុរ​ស​ទាំងអស់ ដែល​តែងតែ​ចូលរួមចំណែក​ជាមួយ​សាខា​កាកបាទក្រហម​ខេត្ត ទាំង​សម្ភារៈ ថវិកា ពេលវេលា ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌ ចែករំលែក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងពេល​ជួប​ការលំបាក​ផ្សេងៗ​។​

 

​អំណោយ​ដែល​ចែកជូន​ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖  អង្ករ ១​បាវ ត្រីខកំប៉ុង ១​យួរ =១០​កំប៉ុង មី ១​កេស​តូច ពងមាន់ ៣០​គ្រាប់ និង​ថវិកា ៥០,០០០ ៛ (​ប្រាំ​ម៉ឺន​រៀល​)៕​

ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ប្រជា​ការពារ និង​អ្នក​អនាម័យ ៦៤៧​គ្រួសារ​
ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ប្រជា​ការពារ និង​អ្នក​អនាម័យ ៦៤៧​គ្រួសារ​
ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ប្រជា​ការពារ និង​អ្នក​អនាម័យ ៦៤៧​គ្រួសារ​
ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ប្រជា​ការពារ និង​អ្នក​អនាម័យ ៦៤៧​គ្រួសារ​
ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ប្រជា​ការពារ និង​អ្នក​អនាម័យ ៦៤៧​គ្រួសារ​
ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ប្រជា​ការពារ និង​អ្នក​អនាម័យ ៦៤៧​គ្រួសារ​
ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ប្រជា​ការពារ និង​អ្នក​អនាម័យ ៦៤៧​គ្រួសារ​

PLB Banner on article detail

អត្ថបទពេញនិយម