១០​ខែ ឆ្នាំ​២០២០ ការនាំចេញ​អង្ករ​កម្ពុជា កើនឡើង​១៧​ភាគរយ​

ថ្ងៃអង្គារ 3 វិច្ឆិកា 2020, 8:56

​លទ្ធផល​នៃ​ការនាំចេញ​អង្ករ​ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ ក្នុង​រយៈពេល ១០​ខែ​ដើមឆ្នាំ​២០២០ សម្រេចបាន ៥៣៦ ៣០៥ តោន ដែល​ក្នុងនេះ​មាន​៖ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៤២១ ១៣២ តោន​, អង្ក​រស​ចម្រុះ​គ្រប់​ប្រភេទ​មាន​ចំនួន ១០៩ ០១២ តោន និង​អង្ករ​ចំ​ហ៊ុយ​មាន​ចំនួន ៦ ១៣៨ តោន​។ នេះ​បើតាម​ការ​បង្ហោះ​របស់​ឯក​ឧ​ត្ត​ម វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​។​

 

​ការនាំចេញ​អង្ករ​រយៈ​១០​ខែ​ដើមឆ្នាំ​២០២០​នេះ គឺមាន​ការកើនឡើង​ប្រមាណ ៧៨ ៣៦៥ តោន ស្មើនឹង +១៧,១១% ដែល​ធៀប​ទៅនឹង​រយៈពេល​១០​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន ៤៥៧ ៩៤០ តោន ។ ដោយឡែក សម្រាប់​ខែឧសភា ឆ្នាំ​២០២០ នេះ​សម្រេច​ការនាំចេញ​អង្ករ​បាន​ចំនួន ៤៧ ៥៣០ តោន ថយចុះ​ចំនួន ១១ ៨២៤ តោន ស្មើនឹង -១៩,៩២% ធៀប​ទៅនឹង​ខែតុលា ឆ្នាំ​២០១៩ ។​

 

ប្រទេស​ដែល​បាន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​រយៈពេល ១០​ខែ​នេះ មាន​ចំនួន ៦០ ប្រទេស​៖ នៅក្នុង​សហភាព​អ៊ឺរ៉ុប​មាន​ប្រទេស​ចំនួន ២៤ ក្នុងចំណោម​២៨ ប្រទេស​, ប្រទេស​ចិន​(​រួមទាំង កោះ​ហុងកុង​, ម៉ាក់​កាវ និង​តៃវ៉ាន់​), ប្រទេស​សមាជិក​អាស៊ាន​ចំនួន ៦ ហើយ​និង​នៅ​ទ្វិ​ប​ដ៏ទៃទៀត​ចំនួន ២៩ ប្រទេស ។ ទន្ទឹមនឹងនេះ​ក៏មាន​ក្រុមហ៊ុន​ចំនួន ១០ ក្នុងចំណោម ៧២​ក្រុមហ៊ុន ដែល​បាន​នាំចេញ​អង្ករ​ច្រើនជាងគេ​៕​

១០​ខែ ឆ្នាំ​២០២០ ការនាំចេញ​អង្ករ​កម្ពុជា កើនឡើង​១៧​ភាគរយ​
១០​ខែ ឆ្នាំ​២០២០ ការនាំចេញ​អង្ករ​កម្ពុជា កើនឡើង​១៧​ភាគរយ​
១០​ខែ ឆ្នាំ​២០២០ ការនាំចេញ​អង្ករ​កម្ពុជា កើនឡើង​១៧​ភាគរយ​
១០​ខែ ឆ្នាំ​២០២០ ការនាំចេញ​អង្ករ​កម្ពុជា កើនឡើង​១៧​ភាគរយ​
១០​ខែ ឆ្នាំ​២០២០ ការនាំចេញ​អង្ករ​កម្ពុជា កើនឡើង​១៧​ភាគរយ​

PLB Banner on article detail