អភិបាលរង​ខេត្ត​ព្រះសីហនុ ស្នើ​ក្រុមហ៊ុន​លាយ​បេតុង រៀបចំ​អាង​ប្រ​ព្រ​តិ្ត​កម្ម និង​ប្រ​ព័​ន្ឋ​លូបង្ហូរទឹក​កាកសំណល់​ឱ្យបាន​ល្អ​

ថ្ងៃអង្គារ 3 វិច្ឆិកា 2020, 7:49

​ក្រុងព្រះសីហនុៈ លោក សន កុសល អភិបាលរងក្រុង​ព្រះសីហនុ នា​រសៀល​ថ្ងៃ​ច័ន្ទ ២​រោច ខែ​ក​ត្កិ​ក ឆ្នាំជូត​ទោ​ស័​ក្កិ ព​.​ស ២៥៦៤ ត្រូវ​ហ្នឹង​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ដឹកនាំ​ក្រុម​កា​ងា​រដ្ឋបាល​ក្រុង​ចម្រុះ មន្ត្រី បរិស្ថាន មន្ត្រី ក្រសួង​សាធារណ​:​ការណ៍ មេភូមិ ក្រុមប្រឹក្សារ​សង្កាត់ រួមមាន​កងរាជអាវុធហត្ថ​ក្រុង ប្រជា​កា​ពារ បាន​ចុះ​ត្រួតពិនិត្យ​ទឹក​កង្វក់​មួយកន្លែង​( ផ្លូវ​ចូលទៅ​រោងចក្រ​យូ​ស៊ិន​) ដែល​ស្ថិតនៅ​ក្រុមទី ៦​និង​៨ ភូមិ​១​សង្កាត់​លេខ​១​ក្រុង / ខេត្ត​ព្រះសីហនុ​។​

 

​ថ្លែង​បញ្ជាក់ប្រាប់​បណ្តាញ​សារ​ព័​ត៏​មាន​ក្នុង​ឪ​កាស​នោះ​ផងដែរ លោក សន កុសល អភិបាលរងក្រុង​ព្រះសីហនុ បានអោយដឹងថា ដោយបាន​ការ​អនុ​ញ្ញា​ត្តិ ពី​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​លោក បាន​ដឹកនាំ​ក្រុមការងារ​ចំរុះ​ចុះ​ពិនិត្យ​អំពី​ស្ថានភាព​ជាក់ស្តែង​អំពី​ផលប៉ះពាល់ ដែល​បណ្តាលមកពី​ការ​បង្ហូរទឹក​កង្វក់រ​បស់​ក្រុមហ៊ុន លាយ​បេតុង ដែល​នៅតាម​បណ្តោយ​ផ្លូវ​បេតុង ចំនួន​២​ខ្សែរ ចូលទៅ​តំបន់​រោងចក្រ ញូ​ស៊ិន ស្ថិត​ក្នុងភូមិ​១​សង្កាត់​លេខ​១​ក្រុង​/​ខេត្ត​ព្រះសីហនុ ដែល​បាន​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន សោ​ភ័​ណ្ឌ​ភាព​ទីក្រុង និង សុខមាលភាព បងប្អូន​ប្រជាពលរដ្ឋ ដែល​បានធ្វើ​តំណើរ​តាម​កំណាត់​ផ្លូវ​បេ​រ​តុង​នេះ​។​

 

​លោក អភិបាលរងក្រុង​ក៏បាន​បញ្ជាក់ទៀតថា ក្រោយពី​ពិនិត្យ​រួចហើយ​លោក បានអោយ​មន្ត្រី​ពាក់​ព័​ន្ឋ​ដែល​បាន​ចូលរួម​ធ្វើ​កំណត់​ជាក់លាក់​មួយ ដើម្បី​កំណត់អោយ​ក្រុមហ៊ុន​ដែលមាន​ការពាក់​ព័​ន្ឋ ត្រូវតែ​ទទួលខុសត្រូវ ចំពោះ​អ្វីដែល​ក្រុមហ៊ុន បានធ្វើ ដោយ​តម្រូវអោយ​ក្រុមហ៊ុន​បញ្ឈប់​កា​បង្ហូរទឹក​កាកសំណល់​លាយ​បេតុង​មកលើ​ផ្លូវ​សា​ធា​រណះ ត្រូវ​រៀបចំ អាង​ប្រ​ព្រ​តិ្ត​កម្ម​( អាង​ចំរោះ​)​និង ប្រ​ព័​ន្ឋ​លូបង្ហូរទឹក​កាកសំណល់​អោយបាន​ល្អ មិន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ប្រសិនបើ​ក្រុមហ៊ុន ណា​មិន​អនុវត្ត​ន៏​តាម​រដ្ឋបាល​ក្រុង​នឹង​អនុវត្ត​ន៏​និតិ​វិធី​ទៅតាម​ផ្លូវច្បាប់​ជា​កំហិត​។​

អភិបាលរង​ខេត្ត​ព្រះសីហនុ ស្នើ​ក្រុមហ៊ុន​លាយ​បេតុង រៀបចំ​អាង​ប្រ​ព្រ​តិ្ត​កម្ម និង​ប្រ​ព័​ន្ឋ​លូបង្ហូរទឹក​កាកសំណល់​ឱ្យបាន​ល្អ​
អភិបាលរង​ខេត្ត​ព្រះសីហនុ ស្នើ​ក្រុមហ៊ុន​លាយ​បេតុង រៀបចំ​អាង​ប្រ​ព្រ​តិ្ត​កម្ម និង​ប្រ​ព័​ន្ឋ​លូបង្ហូរទឹក​កាកសំណល់​ឱ្យបាន​ល្អ​
អភិបាលរង​ខេត្ត​ព្រះសីហនុ ស្នើ​ក្រុមហ៊ុន​លាយ​បេតុង រៀបចំ​អាង​ប្រ​ព្រ​តិ្ត​កម្ម និង​ប្រ​ព័​ន្ឋ​លូបង្ហូរទឹក​កាកសំណល់​ឱ្យបាន​ល្អ​
អភិបាលរង​ខេត្ត​ព្រះសីហនុ ស្នើ​ក្រុមហ៊ុន​លាយ​បេតុង រៀបចំ​អាង​ប្រ​ព្រ​តិ្ត​កម្ម និង​ប្រ​ព័​ន្ឋ​លូបង្ហូរទឹក​កាកសំណល់​ឱ្យបាន​ល្អ​
អភិបាលរង​ខេត្ត​ព្រះសីហនុ ស្នើ​ក្រុមហ៊ុន​លាយ​បេតុង រៀបចំ​អាង​ប្រ​ព្រ​តិ្ត​កម្ម និង​ប្រ​ព័​ន្ឋ​លូបង្ហូរទឹក​កាកសំណល់​ឱ្យបាន​ល្អ​

PLB Banner on article detail

អត្ថបទពេញនិយម