ឯកឧត្តម គួច ចំរើន ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​អគារ​មន្ទីរពិសោធន៍​ខេត្ត​ព្រះសីហនុ

ថ្ងៃអង្គារ 3 វិច្ឆិកា 2020, 7:47

​នា​រសៀល​ថ្ងៃ​ចន្ទ ២​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​អគារ​មន្ទីរពិសោធន៍​ខេត្ត ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។

 

​ក្នុងឱកាស​ចុះ​ពិនិត្យ​នេះដែរ​ឯកឧត្ដម​អភិបាលខេត្ត​បានអោយដឹងថា សំណង់​អគារ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​ខេត្ត​ព្រះសីហនុ ដែល​កំពុង​សាងសង់​នេះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​ដល់​មន្ទីរពេទ្យបង្អែក​ខេត្ត សំរាប់​បំរើ​ដល់​ភាពចាំបាច់​របស់​ប្រជាពលរដ្ឋ​។​

 

​ដោយឡែក​ម៉ាស៊ីន​ពិនិត្យ​វិភាគ និង​បរិក្ខារ​បំពាក់​ផ្សេងៗ គឺ​ទទួល​ការឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ចិន និង​អង្គការ Global Fund តាមរយៈ​ក្រសួងសុខាភិបាល​កម្ពុជា​ហើយ​ក្រោយពី​ការសាងសង់​អាគារ​មន្ទី​រ ពិសោធន៍​នេះ​រួចរាល់​ជា​ស្ថាពរ នឹង​ជួយ​សម្រួល​ក្នុងការ​ពិនិត្យ វិភាគ​ជំងឺ​ទូទៅ ពិសេស​ជំងឺឆ្លង​ដូចជា​ជំងឺ​កូ​វីដ​-១៩ ជាដើម​។

 

​ជាមួយគ្នានេះ​ឯកឧត្ដម ក៏បាន​បន្ត​ចុះ​ពិនិត្យ​ទីតាំង​មួយ​ន​ចំនួន​ទៀត​ក្នុង​បរិវេណ​មន្ទីរ ពេទ្យ​បង្អែក​ខេត្ត និង​បាន​ណែ​នាំអោយ​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ពង្រឹង​បន្ថែម​ការថែរក្សា​អនាម័យ បរិស្ថាន​ស្អាត​ជានិច្ច ដើម្បី​ផ្តល់នូវ​បរិ​យា កាស​ល្អ ប្រកបដោយ​ផាសុខភាព ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកជំងឺ​ដែល​មក​ទទួល​សេវា​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​៕

ឯកឧត្តម គួច ចំរើន ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​អគារ​មន្ទីរពិសោធន៍​ខេត្ត​ព្រះសីហនុ
ឯកឧត្តម គួច ចំរើន ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​អគារ​មន្ទីរពិសោធន៍​ខេត្ត​ព្រះសីហនុ
ឯកឧត្តម គួច ចំរើន ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​អគារ​មន្ទីរពិសោធន៍​ខេត្ត​ព្រះសីហនុ
ឯកឧត្តម គួច ចំរើន ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​អគារ​មន្ទីរពិសោធន៍​ខេត្ត​ព្រះសីហនុ
ឯកឧត្តម គួច ចំរើន ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​អគារ​មន្ទីរពិសោធន៍​ខេត្ត​ព្រះសីហនុ
ឯកឧត្តម គួច ចំរើន ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​អគារ​មន្ទីរពិសោធន៍​ខេត្ត​ព្រះសីហនុ
ឯកឧត្តម គួច ចំរើន ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​អគារ​មន្ទីរពិសោធន៍​ខេត្ត​ព្រះសីហនុ
ឯកឧត្តម គួច ចំរើន ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​អគារ​មន្ទីរពិសោធន៍​ខេត្ត​ព្រះសីហនុ

PLB Banner on article detail

អត្ថបទពេញនិយម