រថយន្តកុងតឺន័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តកុងតឺន័រមួយគ្រឿងទៀតយ៉ាងពេញទំហឹង

ថ្ងៃសុក្រ 23 តុលា 2020, 14:52

ក្រុងព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកុងតឺន័រ ២គ្រឿងបានបុកប៉ះ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១រសៀលថ្ងៃទី២៣ ខែតុលាឆ្នាំ២០២០ នៅលើវិថីផែ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣  ក្រុងនិងខេត្តព្រះសីហនុ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមានរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-2355 បើកបរក្នុងល្បឿនលឿនលុះមកដល់ចំណុចខាងលើជាន់ហ្វ្រាំងមិនស៊ីក៏បានជ្រុលចង្កូតទៅបុកប៉ះពីក្រោយរថយន្តកុងតឺន័រមួយគ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ3A-2835 ដែលកំពុងធ្វើដំណើរស្របទិសគ្នាពីកើតទៅលិច បណ្ដាលឱ្យខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំផងដែរ តែសំណាងល្អក្នុងហេតុការណ៍នេះពុំបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែចុះធ្វើការវាស់វែងពិនិត្យកន្លែងកើតហេតុ និងរក្សាទុកវត្ថុតាងរថយន្តទាំងពីរគ្រឿងខាងលើដើម្បីយកទៅដោះស្រាយនឹងអនុវត្តតាមនីតិវិធីច្បាប់នៅប៉ុស្តិ៍រដ្ឋបាលនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ៕

រថយន្តកុងតឺន័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តកុងតឺន័រមួយគ្រឿងទៀតយ៉ាងពេញទំហឹង
រថយន្តកុងតឺន័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តកុងតឺន័រមួយគ្រឿងទៀតយ៉ាងពេញទំហឹង
រថយន្តកុងតឺន័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តកុងតឺន័រមួយគ្រឿងទៀតយ៉ាងពេញទំហឹង
រថយន្តកុងតឺន័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តកុងតឺន័រមួយគ្រឿងទៀតយ៉ាងពេញទំហឹង
រថយន្តកុងតឺន័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តកុងតឺន័រមួយគ្រឿងទៀតយ៉ាងពេញទំហឹង
រថយន្តកុងតឺន័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តកុងតឺន័រមួយគ្រឿងទៀតយ៉ាងពេញទំហឹង

PLB Banner on article detail

អត្ថបទពេញនិយម