អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​មោ​ឃៈ​ភាព​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​ប័ណ្ណ​

ថ្ងៃព្រហស្បតិ៍ 22 តុលា 2020, 8:14

​ព្រះសីហនុ​:​រសៀល​ថ្ងៃ​ពុធ ៥​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​មោ​ឃៈ​ភាព​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ នៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​លោកជំទាវ​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត អភិបាលស្រុក ប្រធាន​មន្ទីរ អង្គភាព មេឃុំ មេភូមិ និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី​ផងដែរ​។​

 

​លោក សរ កក្កដា អភិបាលស្រុក​ព្រៃនប់ បាន​រាយការណ៍​ពី​ដំណើរការ​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដើម្បី​ចេញ​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ (​ប័ណ្ណកម្មសិទ្ធិ​) ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី និង​អ្នកកាន់កាប់​ដី​ក្លាយជា​ម្ចាស់​ដី​ពិតប្រាកដ មាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​ប្រើប្រាស់​អាស្រ័យ​ផល និង​មាន​សិទ្ធិ​ចាត់ចែង​ប័ណ្ណកម្មសិទ្ធិ​នេះ​ជា​ឯកសារ​គតិយុត្ត​សម្រាប់​ជា​សំអាង​នៅពេល​មាន​ជម្លោះដីធ្លី​កើតឡើង ។ ទំនាស់​ដីធ្លី​ត្រូវបាន​កាត់បន្ថយ​តាមរយៈ​ប័ណ្ណកម្មសិទ្ធិ​នេះ ដែលជា​សំអាង​សំរាប់​ដាក់បញ្ចាំ ឬ​ដាក់​ធានា​នឹងដាក់​ហ៊ី​ប៉ូ​តែ​ក​។

 

​លោក សំ សុ​មនោ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សុរិយោដី និង​សំណង់ បានឱ្យដឹងថា​លទ្ធផល​ដែល​គណៈកម្មការ​រដ្ឋបាល​ដីធ្លី​បាន​លើកសំណើ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ក្នុង​ការចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (​ប័ណ្ណកម្មសិទ្ធិ​) សរុប ៩៩៨  នៃ​ចំនួន​ក្បាលដី​សរុប​ចំនួន ១,០៣៨​ក្បាលដី នៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

 

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានធ្វើការ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ថ្លែង​ការកោតសរសើរ​ដល់​ម​ន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សុរិយោដី និង​សំណង់ អាជ្ញាធរ​ស្រុក ឃុំ ដែល​បាន​សហការ​បំពេញការងា​រ​ប្រកបដោយ​ប្រសិទ្ធភាព និង​ឈានដល់​ការចែក​ប័ណ្ណ​នាពេលនេះ​។ យើង​បានធ្វើការ​ជួបជុំគ្នា ៣​ដង ទី​១.​ប្រកាស​តំបន់​វិនិច្ឆ័យ ២.​ប្រកាស​ជា​សាធារណ និង​ទី​៣.​ឈានដល់​ការជួបជុំ​ចែក​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ​ចំនួន ៩៩៨​ក្បាលដី ។​

 

ឯកឧត្តម គួច ចំរើន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​នេះ ត្រូវ​ថែរក្សា​ឱ្យបាន​ល្អ កុំឱ្យ​ខូច​បាត់​ជា​ផលប្រយោជន៍ ក្នុងការ​ប្រើប្រាស់​តាម​ការជាក់ស្តែង​ដើម្បី​លើកស្ទួយ​ជីវភាព​របស់​បងប្អូន​កាន់តែ​ប្រសើរឡើង​។ ការខិតខំ​បំពេញការងារ​របស់​យើង​នាពេលនេះ គឺ​ពិតជា​បាន​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ទំនាស់​ដីធ្លី និង​ធានា​ការកាន់កាប់​ស្របច្បាប់​៕​

អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​មោ​ឃៈ​ភាព​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​ប័ណ្ណ​
អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​មោ​ឃៈ​ភាព​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​ប័ណ្ណ​
អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​មោ​ឃៈ​ភាព​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​ប័ណ្ណ​
អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​មោ​ឃៈ​ភាព​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ឬ​ប័ណ្ណ​

PLB Banner on article detail

អត្ថបទពេញនិយម