អភិបាលខេត្ត​ព្រះសីហនុ នាំយក​អំណោយ​សប្បុរស​ជន​ចែកជូន​ពលរដ្ឋ​រងគ្រោះ​ជំនន់​ទឹកភ្លៀង ១,២៣៧ គ្រួសារ​

ថ្ងៃពុធ 21 តុលា 2020, 13:15

​ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី ២១ ខែតុលា ឆ្នាំ​២០២០ នេះ ឯកឧត្ដម ជាម ហុ​ី​ម អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ ឯកឧត្ដម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រួម​ដំណើរ​ដោយ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការ​សាខា និង​សប្បុរសជន បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទ ក្រហម​កម្ពុជា ចែកជូន​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ក្នុងស្រុក​ព្រៃនប់ សរុប​ចំនួន​១,២៣៧ គ្រួសារ ។

​លោក សរ កក្កដា អភិបាល ស្រុក​ព្រៃនប់ បានអោយដឹងថា ចាប់ពី​ថ្ងៃ​១៧ ដល់​២០ ខែតុលា ឆ្នាំ​២០២០ ស្រុក​ព្រៃនប់​បានទទួល​រងគ្រោះ​ជំនន់​ទឹកភ្លៀង ដោយ​ឥទ្ធិពល​ព្យុះ ។ ថ្ងៃនេះ សាខា​កាកបាទក្រហម​ខេត្ត នាំយក​អំណោយ​ចែកជូន​គ្រួសារ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន ១,២៣៧​គ្រួសារ មកពី​ឃុំ​ចំនួន ៤ មាន​ឃុំ ព្រៃនប់ ៤០២​គ្រួសារ ឃុំ​ទួល​ទទឹង ៣៤៣​គ្រួសារ ឃុំ​អណ្តូង​ថ្ម ៣៥២​គ្រួសារ និង​ឃុំ​សំរុង ១៤០​គ្រួសារ ។

​ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ ពាំនាំ​ការ​ផ្តាំផ្ញើ​ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក៍​ដូចជា​គ្រោះធម្មជាតិ​ផ្សេងៗ ។

​ក្នុងឱកាស​នោះ​ឯកឧត្តម ប្រធាន​គណៈ​ក​ម្មា ធិ​ការ​សាខា ក៏បាន​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ជំនន់​ទឹកភ្លៀង​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ពាក់ព័ន្ធ​នឹង​ចរន្ត​អគ្គីសនី សត្វ​អាសីពិស ជាពិសេស​កូនក្មេង ។​

​ជាមួយគ្នា​នោះ ឯកឧត្តម​ប្រធាន​បាន​ក្រើន រំលឹក​ដល់​ប្រជាពលរដ្ឋ​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង ជំងឺ​កូ​វីដ​-១៩ ដើម្បី​ពង្រឹង​ការទប់ស្កាត់​ការចម្លង​ក្នុង​សហគមន៍ ត្រូវមាន​អនាម័យ​ជាប្រចាំ ដោយ​លាង​សំអាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​អាល់កុល​ហ្សែ​ល ហើយ​ប្រសិនបើ​ចេញទៅ​ទីសាធារណៈ ត្រូវ​ពាក់​ម៉ាស់​ឬ​ក្រមា​ឲ្យ​បាន​ជាប់​ជានិច្ច និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ។​

​ឯកឧត្តម ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទ ក៏ដូចជា​ភ្ញៀវទេសចរ មុននឹង​ចេញទៅ​កម្សាន្ត ឬ​ចេញ​ម​ទៅធ្វើ​ការនេសាទ ត្រូវមាន ការប្រុងប្រយ័ត្ន ត្រូវ​ពិនិត្យ​តាមដាន​អំពី​ស្ថានភាព​អាកាសធាតុ ដើម្បី​ជៀសវាង​នូវ​គ្រោះ ថ្នាក់​ជា​ថា​ហេតុ ។​

​អំណោយ​ដែល​ចែកជូន​ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖
​ភួយ​១ មុង​១ ក្រមា​១ សារុង​១)
​អង្ករ ១​បាវ = ២៥​គីឡូក្រាម​
​ត្រីខកំប៉ុង ១​យួរ =១០​កំប៉ុង​
​ទឹកត្រី​១​យួរ = ៦​ដប​
​សាប៊ូ ១​ដុំ​
​ថវិកា ៥០,០០០ ៛ (​ប្រាំ​ម៉ឺន​រៀល​)
​ក្នុងនោះដែរ​ព្រះតេជព្រះគុណ ប៊ុន ណេង​ចៅអធិការ​វត្ត​ឥន្ទ​ញ្ញាណ និង​ញាតិ​ព្រះធម៌ បា​ម​ចូលរួម​ឧបត្ថម ១០០​គ្រួសារ មានៈ​
​អង្ករ​២៤​គីឡូ ចំនួន​១០០​បាវ​
​មី ១០០​កេស​តូច​
​ត្រីខកំប៉ុង ១០០​យួរ​
​ថវិកា ២​លាន​រៀល​៕

PLB Banner on article detail

អត្ថបទពេញនិយម