ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ទទួល​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ មួយចំនួនធំ​ពី​​សប្បុរសជន​

ថ្ងៃព្រហស្បតិ៍ 15 តុលា 2020, 9:50

​ខេត្ត​ព្រះសីហនុ ៖ នាព្រឹក ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ព្រះសីហនុ ដោយមាន ឯ​ឧ​ត្ត​ម​គួច​ចំរើន ប្រធាន​គណៈកម្មការ​ធិ​កា កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ និង​សហការី បាន​អញ្ជើញ​ទទួល​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ មួយចំនួនធំ​ពី​សប្បុរសជន ចំនួន 6 នាក់ អ្នក រួមមាន​1_​លោកស្រី​គ្រី​ណា​វឿន ម្ចាស់​តូប​888 ឆ្នេរ​អូ​ឈើទាល ឧបត្ថម្ភ 5000​ដុល្លា​
2_​លោក ជំទាវ ឧក​ញ្ញ៉ា ខូវ ប៉ោ ស៊ា​ង ឧបត្ថម មី 100 កេះ​ធំ​
3_​លោក ឧក​ញ្ញ៉ា គិត ប៊ុន និង លោក ជំទាវ ឧបត្ថម មី 50 កេះ​ធំ​
4_​លោក ឧក​ញ្ញ៉ា គុយ ណាត ឧបត្ថម ថវិការ​2500$
5_​ឯកឧត្តម តុល លន (​បុរី​លន​ស៊ី​ធី​) ឧបត្ថម​2000$
6_​ក្រុមហ៊ុន Cambodian Enegy limited ឧបត្ថម 2000$,​និង​សប្បុរសជន​ជាច្រើនរូប​ទៀតផង​ដែរ​។​

 

​នាឱកាស​នោះដែរ លោកស្រី គ្រី​ណា​វឿន​​មានមតិ​សម្តែង​ការគាំទ្រ និង​មានទឹក​ព្រះទ័យ​រីករាយ ក្នុងការ​ចូលរួមចំណែក​ជាមួយ​សកម្មភាព​មនុស្ស​ធម៌​របស់​កាកបាទក្រហម​កម្ពុជា ក្នុងការ​ជួយសង្គ្រោះ ក៏ដូចជា​ជួយ សម្រាលទុក្ខ​លំបាក​រប​ស់​ញោមញាតិ​ទីទ័លក្រ​នៅ​គ្រប់​ទីកន្លែង ជាពិសេស​បញ្ហា​គ្រោះទឹកជំនន់ នាពេលនេះ ។

 

 ថ្លែង​ក្នុងឱកាស​នោះ ក្នុងនាម ឯកឧត្តម គួច​ចំរើន ប្រធាន​គណ​:​ក​ម្មា​ធិ​ការ ក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ព្រះសីហនុ ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ព្រះ​ចិត្ត​ដ៏​សប្បុរសធម៌ របស់​សប្បុរសជន ក្នុងការ​យកចិត្តទុកដាក់ ផ្តល់នូវ​ទេយ្យទាន គ្រឿងឧបភោគ​បរិភោគ  ដែល​នេះ សបញ្ជាក់​ពី​ទឹកចិត្ត ទឹក​ប្រ​ទ័យ ដ៏​មនុស្សធម៌​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ ។

 

ក្នុង​កាយវិកា​ដ៏​មនុស្សធម៌​នេះ គឺជា​ការចូលរួម​រប​ស់​សប្បុរសជន ព្រះសង្ឃ​ក្នុង​វិស័យ​អាណាចក្រ ជាមួយ​សកម្មភាព​មនុ​ស្ស​ធម៌​របស់ កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន​។

 

គ្រឿង​ឧបភោគបរិភោគ​ទាំងនេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ព្រះសីហនុ នឹង​យកទៅ​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ​មនុស្សធម៌ នៅពេលដែល​ប្រជាពលរដ្ឋ​យើង​ទទួលរង​នូវ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់ ពូជសាសន៍ ពណ៌​សម្បុរ និង​និ​ន្នា​​ការ​នយោបាយ​ណាមួយ​ឡើយ ស្របតាម​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ​របស់​ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​។​

 

​សម្ភារៈ​ដែល​សាខា​បានទទួល​នាពេលនេះ​រួមមាន​៖ មី​ចំនួន 150 កេះ​ធំ ថវិការ 11500$(​មួយ​ម៉ឺន​មួយ​ពាន់​ប្រាំ​រយ​ដុល្លា​)​៕
-​

ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ទទួល​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ មួយចំនួនធំ​ពី​​សប្បុរសជន​
ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ទទួល​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ មួយចំនួនធំ​ពី​​សប្បុរសជន​
ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ទទួល​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ មួយចំនួនធំ​ពី​​សប្បុរសជន​
ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ទទួល​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ មួយចំនួនធំ​ពី​​សប្បុរសជន​
ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ទទួល​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ មួយចំនួនធំ​ពី​​សប្បុរសជន​
ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ទទួល​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ មួយចំនួនធំ​ពី​​សប្បុរសជន​
ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ទទួល​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ មួយចំនួនធំ​ពី​​សប្បុរសជន​

PLB Banner on article detail