អត្ថប្រយោជន៍ពីការបរិភោគ ដំឡូងជាអាហារសុខភាព

ថ្ងៃសុក្រ 2 តុលា 2020, 8:15

ដំឡូង​ជា​ប្រភព​ផ្តល់​សារធាតុ​រ៉ែ ស្ពាន់ធ័រ មង់ហ្កាណែស កាល់ស្យូម ដែក អ៊ីយ៉ូត ម៉ាញេស្យូម ផូស្វ័រ ពោលគឺ​ដំឡូង​​​ជា​បណ្តុំ​នៃ​សារធាតុ​អង់ទីអុកស៊ីដង់​ ដែល​មាន​សន្ទស្សន៍​ជាតិ​ស្ករ ទាប​មធ្យម។ ​ដំឡូង​ផ្តល់​ជាតិ​ប្រូតេអ៊ីន​ទាប​ជាង​មធ្យមភាគ​នៃ​គ្រប់​បន្លែ​ទាំង​អស់។ ក្នុង​​១០០​ក្រាម ដំឡូង​ផ្តល់​ថាមពល ៨៦​កាឡូរី ហើយ​ជាង​នេះ​ទៅ​ទៀត​ សមាសធាតុ​បន្សំ​នៃ​ដំឡូង មាន​៧៧%​ជា​ជាតិ​ទឹក។
ការ​សិក្សា​ជា​ច្រើន​បាន​ភ្ជាប់​ចំណង​រវាង​ការទទួល​ទាន​របប​អាហារ​សម្បូរ​ទៅ​ដោយ​បន្លែ​ និង​ដំឡូង​ជ្វារ​ទៅ​នឹង​ការ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​មហារីក​ប្រូស្តាត ថង់​ប្រមាត់ តម្រង​នោម ព្រម​ទាំងមហារីក​សុដន់​របស់​ស្ត្រី មុន​ពេល​រៀប​អស់​រដូវ។ ឯ​ស្លឹក​ដំឡូង​ទំនង​ជា​អាច​ជួយ​ការពារកុំ​ឱ្យ​មាន​គ្រោះ​កើត​ជំងឺ​​មហារីក​សួត។ ជា​ទូទៅ​ និង​មួយ​ភាគ​ធំ​នៃ​គ្រោះ​ថ្នាក់​កើត​ជំងឺ​មហារីក​មក​ពី​កោសិកា​យើង​រង​ប្រតិកម្ម  ហេតុ​ដូច្នេះ​ហើយ​បាន​គ្រូពេទ្យ​ជំនាញ​តែង​ណែនាំ​ឱ្យ​ជន​គ្រប់​រូប​បរិភោគ​អាហារ​ជាបន្លែ​និ​ងផ្លែឈើ​ដែល​មាន​សារធាតុ​អង់ទីអុកស៊ីដង់​ខ្ពស់ ក្នុង​នោះ​មាន​ដំឡូង​មួយ​ដែរ។ ជាង​នេះទៅ​ទៀត ដំឡូង​មាន​សមត្ថភាព​មួយ​ជួយ​ពន្យឺត​ភាព​ចាស់​ជរា​នៃ​កោសិកា ដូច្នេះ​វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​  បង្ក​ឡើង​ដោយ​ភាព​ចាស់​ទ្រុឌ​ទ្រោម​​កោសិកា។

អត្ថប្រយោជន៍ពីការបរិភោគ ដំឡូងជាអាហារសុខភាព អត្ថប្រយោជន៍ពីការបរិភោគ ដំឡូងជាអាហារសុខភាព

ដោយ​សារ​សមាសធាតុ ជា​ធម្មជាតិ​​ក្នុង​មើម​ដំឡូង​ ដែល​កំរិត​ប្រតិកម្ម​អុកស៊ីត​ មាន​ន័យ​ថា​ដំឡូង​អាច​មាន​សមត្ថភាព​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង ដំឡូង​ពណ៌​ស្វាយ​ទំនង​ជា​មាន​សមត្ថភាព​ខ្ពស់​ជាពិសេស​ជាង​គេ​ ក្នុង​ទប់​កុំ​ឱ្យ​មាន​ការ​កក​ដុំ​ឈាម​នៅ​លើ​ផ្ទាំង​សរសៃ​ឈាម​ ហើយ​ស្លឹក​ដំឡូង មានប្រសិទ្ធភាព​ខាង​ការពារ​ផ្ទៃ​នៃ​សរសៃឈាម​តូចៗ​ទៀត។
ដំឡូង​ទំនង​ជា​អាច​ជួយ​ចាត់​ចែង​អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ដោយ​សារ​ថា​ដំឡូង​មាន​ជាតិសរសៃ​ច្រើន និងសន្ទស្ស​ជាតិ​ស្ករ​ទាប​ (ការបញ្ជ្រៀប​ជាតិស្ករ​មាន​កំរិត​យឺតៗ) និង​ទំនង​ជា​អាច​ជួយ​​ពន្យឺតភាព​ចាស់​ជរា​នៃ​ខួរក្បាលបើ​តាម​អ្នក​ស្រាវជ្រាវ​ក្រុម​នេះ ដំឡូង​​អាច​ទៅ​ជួយ​ខួរក្បាល​​មនុស្ស ​ដោយ​ទៅ​ភ្ញោចកោសិកា​ផ្នែក​​យល់​ដឹង​ និង​ការ​ចង​ចាំ​។ ប៉ុន្តែ​គុណប្រយោជន៍​នេះ នៅ​មិន​ទាន់មាន​ការ​បញ្ជាក់​​នៅ​ឡើយ​​នៅ​លើ​រូប​មនុស្ស​ និង​ជាពិសេស​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ឡើយ​ទេ។ ដំឡូង​ជា​អាហារ​ដ៏​ល្អ ជា​ប្រភព​ផ្តល់​ថាមពល ផ្តល់​វីតាមីន ផ្តល់​ជាតិ​រ៉ែ ជា​អាហារ​ដែល​មាន​កំរិត​សារធាតុ​ចិញ្ចឹម​ខ្ពស់ ជួយ​ការ​ពារ​គ្រោះមាន​បញ្ហា​សរសៃ​ឈាម​បេះដូង កាត់​បន្ថយ​ការ​រលាក​បង្ករោគ ជំនួយ​ភ្នែក​ឱ្យ​ភ្លឺ​មើល​ស្រួល​នៅ​ពេល​យប់ ឬ​ជួយខួរក្បាល ប៉ុន្តែ​ត្រូវ​ចេះ​ជ្រើសរើស​ប្រភេទ​ដំឡូង។ សូម​ចង​ចាំ​ថា ដំឡូង មាន​ពណ៌​កាន់​តែ​ដុត កាន់​តែ​មាន​គុណភាព​ខ្ពស់។ ក្នុង​ចំណោម​ដំឡូង​សាច់ពណ៌​ស ​ពណ៌​ទឹក​ក្រូវ ពណ៌ក្រហម​ព្រឿងៗ​ គឺ​ ពណ៌ស្វាយ​ដែល​មាន​ផ្ទុក​អាហារូបត្ថម្ភ​ខ្ពស់​ជាង​គេ។ ហើយ​កាន់តែ​ប្រសើរ​ទៀត គួរ​ទទួល​ទាន​ទាំង​សម្បក។

អត្ថប្រយោជន៍ពីការបរិភោគ ដំឡូងជាអាហារសុខភាព អត្ថប្រយោជន៍ពីការបរិភោគ ដំឡូងជាអាហារសុខភាព

សូម​ប្រុង​ប្រយ័ត្ន កុំ​ចម្អិន​ដំឡូង​ឱ្យ​ឆ្អិន​ខ្លាំង​​ពេក ព្រោះ​ដូច​បន្លែ គ្រាប់​ធញ្ជជាតិ អាហារ​ធ្វើ​ម្សៅ​អង្ករ ម្សៅ​ពោត ការ​ចម្អិន​យូរ​​ អាច​ធ្វើ​ឱ្យ​បាត់​បង់​សារធាតុ​ចិញ្ចឹម និង​ឡើង​ជាតិ​ស្ករ​ខ្ពស់ ការ​​ចម្អិន​ឆ្អិន​ជ្រុល​ អាច​បង្កើន​បរិមាណ​ជាតិ​ស្ករ​ក្លុយស៊ីត តែ​លោកអ្នក​អាច​ស្តារ​កែខៃ​បាន​ ដោយ​យក​វា​ទៅ​ទុក​ក្នុង​ទូរ​ទឹកកក​ឱ្យ​ត្រជាក់​សិន​ សឹម​បរិភោគ ដើម្បីឱ្យ​​វីតាមីន ដូច​យ៉ាង​វីតាមីន​អា​នៅ​ក្នុង​ដំឡូង​នេះ អាច​ស្រូប​ចូល​ក្នុង​សរីរាង្គ​កាយ​បាន​កាន់​​ល្អ សូម​​ទទួល​ទាន​ដោយ​លាយ​ជាមួយ​ប្រេង ប្រេង​ល្ង ប្រេង​អូលីវ ឬ​ផ្លែ​ប័រ៕

PLB Banner on article detail

អត្ថបទពេញនិយម