​តម្លៃ​ពោត​នៅ​រដូវ​ប្រមូល​ផល​បាន​ហក់​ឡើង​ខ្ពស់ជាង​ឆ្នាំ​កន្លងទៅ​

ថ្ងៃព្រហស្បតិ៍ 1 តុលា 2020, 11:1

ខេត្តបាត់ដំបង​៖ ប្រជាកសិករ​រស់នៅក្នុង​ខេត្តបាត់ដំបង​បាន​សម្តែង​ការសប្បាយរីករាយ​ខ​ណះ​ដែល​តម្លៃ​ពោត​ទុំ​នៅ​រដូវ​ប្រមូល​ផល​នេះ​បាន​ហក់​ឡើងថ្លៃ​ខ្ពស់ជាង​ឆ្នាំ​កន្លងទៅ ហើយ​ទិន្នផល​ក៏បាន​ខ្ពស់​ផងដែរ បើទោះបីជា​ប្រទេស​កម្ពុជា​យើង​ជួប​គ្រោះរាំងស្ងួត​(​កូន​រដូវប្រាំង​)​ក៏ដោយ​។​

 

លោក វិច្ឆិកា ដែលជា​កសិករ​រស់នៅ​ភូមិ​ស្រះ​ទឹក​ថ្មី ឃុំ​តា​ក្រី ស្រុក​កំរៀង បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២០​នេះ​ថា បច្ចុប្បន្ន​គ្រួសារ​លោក​ក្រៅពី​ធ្វើ​ដំណាំ​ស្រូវ ពួកគាត់​បាន​ឆក់យក​ឱកាស​មួយទៀត គឺ​ធ្វើ​ដំណាំ​ពោតក្រហម នៅលើ​ផ្ទៃដី ២០ ហិកតា ហើយ​រាល់ថ្ងៃនេះ​កំពុង​ប្រមូល​ផល​ក្នុងតម្លៃ​ខ្ពស់​គួរសម​។

 

លោក​បន្តថា ពោត​ដែល​កំពុង​ហក់​ឡើងថ្លៃ​នាពេលនេះ​គឺជា​ប្រភេទ​ពោតក្រហម ដោយ​បច្ចុប្បន្ន​ក្នុង​មួយ​គីឡូក្រាម​ពោត​ស្នូល​លក់បាន​ក្នុងតម្លៃ ៤.៥​បាត ខណៈដែល​ឆ្នាំ​កន្លងទៅ​តម្លៃ​ចាប់ផ្ដើម​ដំបូង​លក់បាន​ត្រឹមតែ ៣.៩​បាត​ប៉ុណ្ណោះ ដោយ​ឈ្មួញកណ្តាល​មក​ប្រមូល​ទិញ​ដល់​កន្លែង ដើម្បី​នាំចេញ​យកទៅលក់​បន្ត​នៅក្នុង​ទឹកដី​ប្រទេស​ថៃ​។

 

ជាមួយគ្នានេះ​លោក ឈឹម វ​ជ្ជ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង បានអោយដឹង​ដែរ​ថា នៅ​ឆ្នាំ​២០២០​នេះ សម្រាប់​ខេត្តបាត់ដំបង ល្បឿន​ការងារ​បង្កបង្កើនផល​ពោតក្រហម​របស់​ប្រជាកសិករ មាន​ទំហំ​ផ្ទៃដី ៥២.៦៥៧ ហិកតា ថយចុះ ខណៈដែល​ឆ្នាំ​២០១៩ មាន​ទំហំ ៩៩.៧៩៧ ហិកតា​៕​

​តម្លៃ​ពោត​នៅ​រដូវ​ប្រមូល​ផល​បាន​ហក់​ឡើង​ខ្ពស់ជាង​ឆ្នាំ​កន្លងទៅ​
​តម្លៃ​ពោត​នៅ​រដូវ​ប្រមូល​ផល​បាន​ហក់​ឡើង​ខ្ពស់ជាង​ឆ្នាំ​កន្លងទៅ​
​តម្លៃ​ពោត​នៅ​រដូវ​ប្រមូល​ផល​បាន​ហក់​ឡើង​ខ្ពស់ជាង​ឆ្នាំ​កន្លងទៅ​
​តម្លៃ​ពោត​នៅ​រដូវ​ប្រមូល​ផល​បាន​ហក់​ឡើង​ខ្ពស់ជាង​ឆ្នាំ​កន្លងទៅ​
​តម្លៃ​ពោត​នៅ​រដូវ​ប្រមូល​ផល​បាន​ហក់​ឡើង​ខ្ពស់ជាង​ឆ្នាំ​កន្លងទៅ​
​តម្លៃ​ពោត​នៅ​រដូវ​ប្រមូល​ផល​បាន​ហក់​ឡើង​ខ្ពស់ជាង​ឆ្នាំ​កន្លងទៅ​
​តម្លៃ​ពោត​នៅ​រដូវ​ប្រមូល​ផល​បាន​ហក់​ឡើង​ខ្ពស់ជាង​ឆ្នាំ​កន្លងទៅ​
​តម្លៃ​ពោត​នៅ​រដូវ​ប្រមូល​ផល​បាន​ហក់​ឡើង​ខ្ពស់ជាង​ឆ្នាំ​កន្លងទៅ​
​តម្លៃ​ពោត​នៅ​រដូវ​ប្រមូល​ផល​បាន​ហក់​ឡើង​ខ្ពស់ជាង​ឆ្នាំ​កន្លងទៅ​

PLB Banner on article detail