៩​ខែ នេះ ការ​ងារបង្កបង្កើនផល​ស្រូវ​វស្សា​ទូទាំងប្រទេស សម្រេចបាន​ជាង​២​លាន​ហិកតា​

ថ្ងៃព្រហស្បតិ៍ 1 តុលា 2020, 8:43

​គិត​មកទល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា នៅ​ទូទាំងប្រទេស សម្រេច​ធ្វើការ​ស្ទូង និង​ព្រួស​បាន​សរុប​ចំនួន ២ ៧១៤ ២១៦ ហ​.​ត ស្មើនឹង ១០៤,៨៧% នៃ​ផែនការ​ចំនួន ២ ៥៨៨ ១៣០ ហ​.​ត លើស​ឆ្នាំ​២០១៩​ចំនួន ៧០ ២១៧ ហ​.​ត​។ នេះ​បើតាម​ការបញ្ជា​ក់ដោយ​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខា ប្រ​ម៉ាញ់ និង​នេសាទ នៅលើ​ហ្វេ​ស​បុក​។​

 

​តាមរយៈ​លទ្ធផល​ដែល​សម្រេចបាន​ខាងលើ ក្នុងនោះ​មាន​៖ ស្រូវស្រាល​ចំនួន ៨២៨ ៧៣៣ ហ​.​ត​, ស្រូវកណ្តាល​ចំនួន ១ ៣៨៥ ០៦៦ ហ​.​ត​, ស្រូវធ្ងន់​ចំនួន ៤៤៦ ៣០១ ហ​.​ត​, ស្រូវចម្ការ​ចំនួន ២០ ៦៦៨ ហ​.​ត និង ស្រូវ​ឡើង​ទឹក​ចំនួន ៣៣ ៤៤៨ ហ​.​ត ។ ទន្ទឹមនឹងនេះ យើង​បាន​ប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​វស្សា​បានជា​ប​ណ្តើ​រៗ បាន​ចំនួន ៤៣៦ ២៨៧ ហ​.​ត ទទួល​បរិមាណ​ផល​សរុប​ចំនួន ១ ៦៦២ ០៦១ តោន លើស​ឆ្នាំមុន​ចំនួន ២៤៦ ៦១៨ តោន ទិន្នផល​គិត​ជា​មធ្យម​ទទួលបាន ៣,៨១០ តោន​/​ហ​.​ត ។​

 

២) ការនាំចេញ​ផលិតផល​កសិកម្ម ឆ្លងកាត់​ច្រកចេញចូល​តែមួយ និង​មិនបាន​ឆ្លងកាត់​
​ចំពោះ​ការនាំចេញ​ផលិតផល​កសិកម្ម ក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០២០ ក្រសួង​បាន​ពិនិត្យឃើញថា​មានការ​កើនឡើង​ល្អប្រសើរ គឺមាន​បរិមាណ​សរុប ចំនួន​ជាង ៥,៨ លាន តោន ដែល​ក្នុងនេះ​មាន​ផលិតផល​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម​៖


1) អង្ករ សម្រេចបាន ៤៨៨ ៧៧៥ តោន មាន​កំណើន ២២,៦៣% ដែល​ធៀប​ទៅនឹង​រយៈ​៩​ខែ​ដើមឆ្នាំ​២០១៩ (៣៩៨ ៥៨៦ តោន​) បាន​នាំចេញ​ទៅកាន់ ៦០ ប្រទេស​។​
2) ស្រូវ សម្រេចបាន ១ ៣៩២ ៣០៦ តោន​, ថយចុះ​ប្រមាណ​ជា ១៧% ធៀប​ប្រៀប​ទៅ​ឆ្នាំ​២០១៩, នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម (​ក្រៅផ្លូវការ​)​។​
3) គ្រប់​ស្វាយចន្ទី សម្រេចបាន ២០៤ ២០៨ តោន មាន​កំណើន ២០,៥%, នាំចេញ​ទៅកាន់​ប្រទេស វៀតណាម​, ជប៉ុន​, រុស្សី​, ចិន​, ហុងកុង​, បារាំង​, កូរ៉េ​, តួ​គី​, បង់​ក្លា​ដេ​ស និង​ថៃ​
4) គ្រាប់ពោត សម្រេចបាន ១៩៣ ៩៥០ តោន បាន​នាំចេញ​ទៅកាន់​ប្រទេស​ថៃ​, កូរ៉េ និង​កោះ​តៃវ៉ាន់​
5) ចេក​ស្រស់ សម្រេចបាន ២៣៥ ១៧១,៦៣ តោន មាន​កំណើន ២២៥,៦៩%, បាន​នាំចេញ​ទៅកាន់​ប្រទេស ចិន វៀតណាម និង​ជប៉ុន ។​
6) ក្រូចថ្លុង សម្រេចបាន ១៥ ១៥០ តោន ទៅកាន់​ប្រទេស​ថៃ ។​
7) ដំណាប់​ស្វាយ សម្រេចបាន ៤ ៩៩៨,៦៤ តោន​, បាន​នាំចេញ​ទៅកាន់​ប្រទេស ចិន​, ជប៉ុន​, ថៃ​, កូរ៉េ​, ហ្វីលីពីន និង​វៀតណាម​។
8) ដំឡូង​មី​ស្រស់ សម្រេចបាន ១ ៧៨០ ៤៩៦ តោន​, បាន​នាំចេញ​ទៅកាន់​ប្រទេស វៀតណាម និង​ថៃ ទាំង​ផ្លូវការ និង​ក្រៅផ្លូវការ ។​
9) ចំណិត​ដំឡូង​ម៉ី​ក្រៀម សម្រេចបាន ១ ២០២ ៦៤៤,៨១ តោន បាន​នាំចេញ​ទៅកាន់​ប្រទេស​ថៃ និង​វៀតណាម (​ផ្លូវការ​)
10) ម្សៅដំឡូង​មី សម្រេចបាន ១២ ០០២ តោន បាន​ថយចុះ ៥៦,៧២%, បាន​នាំចេញ​ទៅកាន់​ប្រទេស ឥណ្ឌា​, ចិន​, ប៊ែ​ល​ហ្សិ​ក​, ហូ​ឡង់​, ប៉ា​គី​ស្ថាន​, ឆេ​ក​, ក្រូ​អាត និង​អ៊ីតាលី​។​
11) ស្វាយ​ស្រស់ សម្រេចបាន ៦២ ៩២០,៥៦ តោន មាន​កំណើន ១៥៨,៨៣%, បាន​នាំចេញ​ទៅកាន់​ប្រទេស ថៃ​, វៀតណាម​, បារាំង​, រុស្សី​, កូរ៉េ និង​ហុងកុង ។​
12) ម្រេច សម្រេចបាន ៤ ១២១,៩៥ តោន មាន​កំណើន ១២៣,៧៦%, បាន​នាំចេញ​ទៅកាន់​ប្រទេស ជប៉ុន​, ប៊ែ​ល​ហ្សិ​ក​, ហូ​ឡង់​,​បារាំង​, អាល្លឺម៉ង់​, ស្វី​ស​, វៀតណាម​, អា​មេ​រិច​, រុស្ស៊ី​, អង់គ្លេស​, ឥណ្ឌា​, បេឡា​រូស​, កូរ៉េ​, ឆេ​ក​, ណូ​វែ​ហ្សែ​ឡង់​, អូស្ត្រាលី​, ថៃ​, តៃវ៉ាន់​, ស៊ុយ​អ៊ែត​, សិង្ហ​បុរី និង​ប្រទេស​អូស្ត្រាលី​។​
13) ម្ទេស​ស្រស់ ៥៥ ១៥៤,៦០ តោន និង​ម្ទេស​ក្រៀម ១ ៥០០ តោន មាន​កំណើន​ទ្វេដង ធៀប​ប្រៀប​ទៅនឹង​ឆ្នាំ​២០១៩,  បាន​នាំចេញ​ទៅកាន់​ប្រទេស​ថៃ ។
14) បន្លែ សម្រេចបាន ៨៧,៥៧ តោន នាំចេញ​ទៅកាន់​ប្រទេស​បារាំង​, ឆេ​ក និង​ប្រទេស​ហូ​ឡង់ ។
​ទន្ទឹមនឹងនេះ​កម្ពុជា​ក៏មាន​ផលិតផល​កសិកម្ម​ជាច្រើន​មុខ​ដ៏ទៃទៀត​ដែល​បាន​នាំចេញ​៕​

៩​ខែ នេះ ការ​ងារបង្កបង្កើនផល​ស្រូវ​វស្សា​ទូទាំងប្រទេស សម្រេចបាន​ជាង​២​លាន​ហិកតា​
៩​ខែ នេះ ការ​ងារបង្កបង្កើនផល​ស្រូវ​វស្សា​ទូទាំងប្រទេស សម្រេចបាន​ជាង​២​លាន​ហិកតា​
៩​ខែ នេះ ការ​ងារបង្កបង្កើនផល​ស្រូវ​វស្សា​ទូទាំងប្រទេស សម្រេចបាន​ជាង​២​លាន​ហិកតា​
៩​ខែ នេះ ការ​ងារបង្កបង្កើនផល​ស្រូវ​វស្សា​ទូទាំងប្រទេស សម្រេចបាន​ជាង​២​លាន​ហិកតា​
៩​ខែ នេះ ការ​ងារបង្កបង្កើនផល​ស្រូវ​វស្សា​ទូទាំងប្រទេស សម្រេចបាន​ជាង​២​លាន​ហិកតា​
៩​ខែ នេះ ការ​ងារបង្កបង្កើនផល​ស្រូវ​វស្សា​ទូទាំងប្រទេស សម្រេចបាន​ជាង​២​លាន​ហិកតា​

PLB Banner on article detail