សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ទទួល​អំណោយ​ពី​សប្បុរសធម៌ ចូលរួម​អបអរសាទរ​ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២

ថ្ងៃច័ន្ទ 21 កញ្ញា 2020, 16:15

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៤​កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ​២០២០ នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា បានទទួល​អំណោយ​ពី​សប្បុរសធម៌ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ខ្ញុំ ស្រឡាញ់​សន្តិភាព និង​កាកបាទក្រហមកម្ពុជា​»​។​

 

​អំណោយ​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ​ទទួលបាន​ពី​សប្បុរសធម៌​រួម​មា​៖ ព្រះ​តេជគុណ ប៊ុន ណេង ចៅអធិការ​វត្ត​ឥន្ទ​ញាណ ខេត្ត​ព្រះសីហនុ ឧបត្ថម្ភ អង្ករ ២​តោន មី ១១០​កេស​តូច ទឹកត្រី ទឹកស៊ីអ៊ីវ ៨០​យួរ សម្ភារ​ផ្ទះបាយ ៦០​ឈុត និង​ថវិកា​ចំនួន ៤.០០០.០០០ រៀល (​បួន​លាន​រៀល​)  ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឈិន ច័ន្ទ​ពណ៌ និ​លោកជំទាវ បាន​ឧបត្ថម្ភ មី ៥០​កេស​ធំ (៣០០​កេស​តូច​) ទឹក​សុទ្ធ ៥០​យួរ  ភួយ ១៦៥​ភួយ អាវ ៧៥​អាវ​។​

 

ឯកឧត្តម​ប្រធាន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ព្រះ​តេជគុណ  ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ និ​លោកជំទាវ ដែល​បាន​ឧបត្ថម្ភ​ថវិកា និង​សម្ភារ គ្រឿងឧបភោគ បរិភោគ ដល់​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ខ្ញុំ ស្រឡាញ់​សន្តិភាព និង​កាកបាទក្រហមកម្ពុជា​» ដើម្បី​បម្រើ​សកម្មភាព​មនុស្សធម៌ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ដែល​ជួប​ការលំបាក ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ ។ សូម​គោរព សូម​ប្រសិទ្ធពរ បវរ​សួស្តី​មហាប្រសើរ និង​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ទទួល​អំណោយ​ពី​សប្បុរសធម៌ ចូលរួម​អបអរសាទរ​ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២
សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ទទួល​អំណោយ​ពី​សប្បុរសធម៌ ចូលរួម​អបអរសាទរ​ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២
សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ទទួល​អំណោយ​ពី​សប្បុរសធម៌ ចូលរួម​អបអរសាទរ​ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២
សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ទទួល​អំណោយ​ពី​សប្បុរសធម៌ ចូលរួម​អបអរសាទរ​ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២
សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ទទួល​អំណោយ​ពី​សប្បុរសធម៌ ចូលរួម​អបអរសាទរ​ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២
សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ទទួល​អំណោយ​ពី​សប្បុរសធម៌ ចូលរួម​អបអរសាទរ​ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២
សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ទទួល​អំណោយ​ពី​សប្បុរសធម៌ ចូលរួម​អបអរសាទរ​ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២

PLB Banner on article detail