រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នាំយក​ឧបករណ៍​ដាំ​គ្រាប់ស្រូវ ១៣០​គ្រឿង ចែកជូន​កសិករ១៣០​នាក់​ ក្នុង​ខេត្តតាកែវ​

ថ្ងៃអង្គារ 15 កញ្ញា 2020, 8:36

​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ បាន​នាំយក​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ចំនួន ១៣០​គ្រឿង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ មក​ចែកជូន​ប្រជាកសិករ​ចំនួន ១៣០​នាក់ ដែល​ពិធី​នេះ​បានរៀបចំ​នៅក្នុង​សាលាស្រុក​ព្រៃកប្បាស​។​

 

​ឯកឧត្តម​រដ្ឋមន្ត្រី​ជម្រាបជូន​អង្គពិធី​ថា ឧបករណ៍​នេះ​គឺជា​ធាតុ​ចូល​មួយផ្នែក​យ៉ាងសំខាន់​សម្រាប់​ជួយ​ជំរុញ​ល្បឿន​បង្កបង្កើន ផល​ស្រូវ​ឲ្យ​បាន​ទាន់ពេលវេលា ៕​

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នាំយក​ឧបករណ៍​ដាំ​គ្រាប់ស្រូវ ១៣០​គ្រឿង ចែកជូន​កសិករ១៣០​នាក់​ ក្នុង​ខេត្តតាកែវ​
រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នាំយក​ឧបករណ៍​ដាំ​គ្រាប់ស្រូវ ១៣០​គ្រឿង ចែកជូន​កសិករ១៣០​នាក់​ ក្នុង​ខេត្តតាកែវ​
រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នាំយក​ឧបករណ៍​ដាំ​គ្រាប់ស្រូវ ១៣០​គ្រឿង ចែកជូន​កសិករ១៣០​នាក់​ ក្នុង​ខេត្តតាកែវ​
រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នាំយក​ឧបករណ៍​ដាំ​គ្រាប់ស្រូវ ១៣០​គ្រឿង ចែកជូន​កសិករ១៣០​នាក់​ ក្នុង​ខេត្តតាកែវ​

PLB Banner on article detail