រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ស្នើ​មន្ត្រី​ជំនាញ​បន្ត​បណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម​ត្រី និង​កង្កែប ដល់​ប្រជាពលរដ្ឋ​

ថ្ងៃអង្គារ 8 កញ្ញា 2020, 9:7

​ឯកឧត្ដម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ឯកឧត្តម អ៊ុក ដាម​រី អ្នកតំណាងរាស្ត្រ​មណ្ឌលកណ្ដាល ឯកឧត្តម នូវ ប៉េង​ច័ន្ទ​តារា អភិបាលរង​ខេត្តកណ្តាល​បាន​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​នាំយក​កូន​ត្រី​អណ្តែង និង​សម្ភារ​ចិញ្ចឹម​ត្រី​មួយចំនួនទៀត មក​ចែកជូន​កសិករ នៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២០ ។​

 

​ក្នុង​ពិធី​នេះដែរ ឯកឧត្ដម នូវ​ប៉េង ច័ន្ទ​តារា អភិបាលរង​ខេត្តកណ្ដាល បាន​ធើ្វ​របាយការណ៍​សង្ខេប​អំពី​វឌ្ឍនភាព នៃ​វិស័យ​កសិកម្ម​នៅ​ទូទាំង​ខេត្តកណ្តាល ជាពិសេស​ផលិតកម្ម​បន្លែ ដែល​ទូទាំង​ខេត្ត​មានលទ្ធភាព​ផ្គត់ផ្គង់ ឲ្យ​ទីផ្សារ​រាជធានី​ភ្នំពេញ​បាន​ជាង ៤០០​តោន​ក្នុង​១​ថ្ងៃ​។​

 

​ឯកឧត្ដម​អភិបាលរង​ខេត្តកណ្ដាល​បាន​បន្តថា ដោយឡែក វិស័យ​វារីវប្បកម្ម នៅ​ទូទាំង​ខេត្តកណ្ដាល មាន ២៨​សហគមន៍​នេសាទ តំបន់​អភិរក្ស​មាន ៥​កន្លែង និង​អន្លុង​អភិរក្ស​មាន ៨​កន្លែង និង​មាន ១៧​គ្រួសារ​ចិញ្ចឹម​ត្រី មាន​ស្រះ​ចិញ្ចឹម ១៧​មាន​ត្រី​ពូជ​១៣៤,០០០​ក្បាល ក្រៅពីនេះ ក៏មាន​កសិករ​ចិញ្ចឹម​ត្រី​តាម​បែ​មាន ៨​គ្រួសារ មាន​បែចំនួន ២០ ។​


​ឯកឧត្ដម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា ការបង្កើន​ផលិតភាព​ផលិតកម្ម​ស្បៀង និង​ការកាត់បន្ថយ​នូវ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ គឺ​ត្រូវបង្កើត​ការងារ តាមរយៈ​ការពង្រឹង និង​ពង្រីក​សកម្មភាព​ចិញ្ចឹម​ត្រី និង​កង្កែប ដាំ​ដំណាំ និង​បន្លែបង្កា ជា​លក្ខណៈ​គ្រួសារ ដើម្បី​បង្កើត​ចំណូល ធានា​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ ស្រប​ពេលដែល​វិស័យ​មួយចំនួនទៀត កំពុង​ប្រឈម​បញ្ហា​ដោយសារ​ជំងឺឆ្លង​កូ​វីដ​-១៩ នាពេល​បច្ចុប្បន្ន ។​

 

​ឯកឧត្ដម​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល ត្រូវ​បន្ត​ចុះជួយ​ផ្សព្វផ្សាយ បណ្តុះបណ្តាល​បន្ថែម​លើ​ការងារ​បច្ចេកទេស​ចិញ្ចឹម បង្កាត់ ភ្ញាស់​កូន វិធី​លាយ​ផ្សំ​ចំណី ការថែទាំ និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ហើយ​ត្រូវ​បង្កើន​សកម្ម​ភាពចុះ​ចែក​កូន​ត្រី កូន​កង្កែប និង​តង់​ចិញ្ចឹម ដល់​គ្រួសារ​ដែល​ចង់​ពង្រីក​អាជីវកម្ម​បន្ថែម និង​អ្នក​ដែល​ចង់ ចាប់ផ្តើម​ចិញ្ចឹម​។​


​សូមបញ្ជាក់ថា កសិករ​ចំនួន ៥០​គ្រួសារ ដោយ​ក្នុង​គ្រួសារ​នីមួយៗ​ទទួល​បានកូន​ត្រី​អណ្តែង ៧០០​ក្បាល ចំណី ៤​បាវ និង​តង់​ប្លា​ស្ទិ​ក​ចិញ្ចឹម​ត្រី​ចំនួន ១ ៕​

 

រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ស្នើ​មន្ត្រី​ជំនាញ​បន្ត​បណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម​ត្រី និង​កង្កែប ដល់​ប្រជាពលរដ្ឋ​
រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ស្នើ​មន្ត្រី​ជំនាញ​បន្ត​បណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម​ត្រី និង​កង្កែប ដល់​ប្រជាពលរដ្ឋ​
រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ស្នើ​មន្ត្រី​ជំនាញ​បន្ត​បណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម​ត្រី និង​កង្កែប ដល់​ប្រជាពលរដ្ឋ​
រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ស្នើ​មន្ត្រី​ជំនាញ​បន្ត​បណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម​ត្រី និង​កង្កែប ដល់​ប្រជាពលរដ្ឋ​
រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ស្នើ​មន្ត្រី​ជំនាញ​បន្ត​បណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម​ត្រី និង​កង្កែប ដល់​ប្រជាពលរដ្ឋ​
រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ស្នើ​មន្ត្រី​ជំនាញ​បន្ត​បណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម​ត្រី និង​កង្កែប ដល់​ប្រជាពលរដ្ឋ​

PLB Banner on article detail