កសិករ​អាច​ដាំ​ដុះ​៦​ដង​ក្នុង​មួយឆ្នាំ ដោយ​មិន​ប្រើប្រាស់​ថ្នាំពុល​សម្លាប់​សត្វល្អិត

ថ្ងៃសៅរ៍ 29 សីហា 2020, 10:15

​ប្រជាជនមាន​ការពេញចិត្ត​ក្នុងការ​បង្កើន​ការដាំដុះ​រហូត​ទៅដល់​ពី​៥ ទៅ​៦​ដង​ក្នុង​មួយឆ្នាំ ហើយ​មិនចាំបាច់​ចំណាយ​លើ​ការប្រើប្រាស់​ថ្នាំពុល​សម្លាប់​សត្វល្អិត ហើយ​ក៏មាន​ការបញ្ជាទិញ​ពី​ទីផ្សារ​មានការ​កើនឡើង​ខ្ពស់​ផងដែរ​។​

​នេះ​បើតាម​ការលើកឡើង​នៅលើ​ហ្វេ​ស​បុក​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២០ នេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖

​លទ្ធផល​ដែល​យើង​ទទួលបាន​ជាទី​គាប់ចិត្ត ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ ដែល​បាននិងកំពុង​លេចចេញ​ជា​បណ្តើរៗ តាមរយៈ​នៃ​ការដាក់ចេញ​នូវ​គោលនយោបាយ​នៃ​ការធ្វើ​ទំនើបកម្ម​កសិកម្ម ដោយ​ជំរុញ និង​បង្កើន​ការផលិត​បន្លែ​សុវត្ថិភាព​នៅតាម​បណ្តា​រាជធានី​/​ខេត្ត ក្នុង​គោលបំណង​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​បន្លែ​ក្នុងស្រុក កាត់បន្ថយ​ការនាំ​ចូល​ជា​បណ្តើរៗ តាមរយៈ​ការបំពាក់​ផ្ទះ​សំណាញ់ និង​បញ្ចូល​បច្ចេកវិទ្យា​ថ្មី​នៃ​ការដាំដុះ និង​ការរៀបចំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ជូន​ដល់​កសិករ​។​

​សូមបញ្ជាក់ថា​៖ យោងតាម​អ្វីដែល​កសិករ​របស់​យើង​ធ្លាប់​ប្រឈម​ធ្វើ​ការដាំដុះ​បន្លែ​កន្លងមក​ដែល​យើង​មិនដឹង​នោះ​គឺមាន​ការ​ប្រឈម​ទៅនឹង​អាកាសធាតុ (​ក្តៅ​ខ្លាំង​នៅ​រដូវប្រាំង និង​ភ្លៀង​ច្រើន​នៅ​រដូវវស្សា​) និង​ជាពិសេស​សត្វល្អិត​បានកើត​ឡើង​ច្រើន នៅ​រដូវក្តៅ និង​ដើមរដូវ​វស្សា ហើយ​ទាមទា​នូវ​ការប្រើប្រាស់​ថ្មាំ​ពុល​លើស​កម្រិត រួម​ជាមួយនឹង​វិធានការ​ជាច្រើន​ទៀត ហើយ​ទទួលបាន​ប្រាក់ចំណូល​ទាប​បំផុត ទន្ទឹមនឹងនេះ​បានដាក់​បន្ទុក​ទៅលើ​កសិករ និង​មន្ត្រី​កសិកម្ម មិន​យកចិត្តទុកដាក់​ក្នុងការ​បង្កើន​ផលិត​ស្បៀង​នៅក្នុង​ស្រុក​។​

​តាមរយៈ​ការផ្តល់ជូន​នូវ​បច្ចេកវិទ្យា​ថ្មី​នៃ​ការដាំដុះ​ដល់​កសិករ​ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ យើង​បាន​ពិនិត្យឃើញថា​ប្រជាជនមាន​ការេ​ពេញចិត្ត ក្នុងការ​បង្កើន​ការដាំដុះ​រហូត​ទៅដល់ ពី​៥ ទៅ​៦​ដង​ក្នុង​មួយឆ្នាំ ហើយ​មិនចាំបាច់​ចំណាយ​លើ​ការប្រើប្រាស់​ថ្នាំពុល​សម្លាប់​សត្វល្អិត ហើយ​ក៏មាន​ការបញ្ជាទិញ​ពី​ទីផ្សារ​មានការ​កើនឡើង​ខ្ពស់​ផងដែរ​។​

​តាមរយៈ​លទ្ធផល​ដ៏​ល្អប្រសើរ​ដែល​យើង​កំពុង​ទទួលបាន​នេះ ខ្ញុំ​មាន​ក្តី​សង្ឃឹមថា​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ និង​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​បង្កើន​ការយកចិត្តទុកដាក់​និង​បង្កើន​ទុនវិនិយោគ​ជួយ​កសិករ​យើង​បន្ថែមទៀត នាពេល​ខាងមុខនេះ​៕

PLB Banner on article detail