ផលដំណាំ​រដូវវស្សា​ឆ្នាំ​២០២០ ទូទាំង​ខេត្តសៀមរាប សង្ឃឹម​បាន​លើស​ផែនការ​

ថ្ងៃពុធ 26 សីហា 2020, 9:28

​នៅ​រសៀល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ លោក​ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត រួមជាមួយ​សហការី និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​ការប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ នៅ​ឃុំ​សំរោង​យា ស្រុក​ពួក ដែល​នៅក្នុង​រដូវវស្សា​ឆ្នាំនេះ ស្រុក​ពួក អនុវត្ត​ការងារ​បង្កបង្កើនផល​ស្រូវវស្សា បាន​សរុប​២៥ ,៥៥៥​ហិកតា ស្មើនឹង​១០០,០២% នៃ​ផែនការ​ឆ្នាំ ក្នុងនោះ​មាន​ស្រូវស្រាល ស្រូវកណ្តាល ស្រូវធ្ងន់ និង​ស្រូវ​ឡើង​ទឹក នេះ​បើតាម​ប្រសាសន៍​របស់ លោក ទា គឹម​សុ​ទ្ឋ​។​

 

​លោក​ប្រធាន​មន្ទីរ បាន​ពន្យល់​ថា ចំពោះការងារ​បង្កបង្កើនផល​ដំណាំ​រដូវវស្សា​ឆ្នាំ​២០២០​នៅ​ទូទាំង​ខេត្ត លោក ទា គឹម​សុ​ទ្ឋ អះអាងថា​៖ បើ​ពិនិត្យ​ជារួម​ការ​ភ្ជួរ​រាស់​ដី​នា​រដូវវស្សា​ធ្វើបាន សរុប​ចំនួន​១៩០,២៦០​ហិកតា ក្នុងនោះ​ដោយ​គ្រឿងយន្ត​១៨៩,៥៦០​ហិកតា និង​គោក្របី​៧០០​ហិកតា​។​

 

​ការងារ​ដក​ស្ទូង ទាំង​ស្រូវស្រាល កណ្តាល ធ្ងន់ ចំការ និង​ស្រូវ​ឡើង​ទឹក ធ្វើបាន​សរុប​ចំនួន​១៨៩,៣០០​ហិកតា​ស្មើនឹង​១០១,៤៧%​នៃ​ផែនការ​១៨៦,៥៦០​ហិកតា៕

ផលដំណាំ​រដូវវស្សា​ឆ្នាំ​២០២០ ទូទាំង​ខេត្តសៀមរាប សង្ឃឹម​បាន​លើស​ផែនការ​
ផលដំណាំ​រដូវវស្សា​ឆ្នាំ​២០២០ ទូទាំង​ខេត្តសៀមរាប សង្ឃឹម​បាន​លើស​ផែនការ​

PLB Banner on article detail