​អន្តរក្រសួង បន្តប្រជុំផ្សព្វផ្សាយផែនការចុះបញ្ជីដី និងដោះស្រាយវិវាទដីធ្លី នៅខេត្តមណ្ឌលគិរី

ថ្ងៃអង្គារ 28 កក្កដា 2020, 11:2

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួមជាមួយ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិ​សា្ថ​ន បាន​ប្រជុំ​ផ្សព្វផ្សាយ​និង​អនុវត្ត​ផែនការ​ចុះបញ្ជី​ដី​, ការដោះស្រាយ​វិវាទ​ដីធ្លី និង​គាំទ្រ​ការរៀបចំ​ផែនការ​ប្រើប្រាស់​ដី​នៅ​ខេត្តមណ្ឌលគិរី ដោយមាន​ការចូលរួម​ពី​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​។​

 

​តាមរយៈ​កិច្ចប្រជុំ​នេះ បាន​ពិភាក្សា​ចាត់តាំង​ក្រុមការងារ​អន្តរក្រសួង​ប្រមាណ​៥០០​នាក់ ចុះ​វាស់វែង និង​ចុះបញ្ជី​ដី​រដ្ឋ​ដែល​នៅ​សេសសល់ តាម​ការចង្អុលបង្ហាញ​ព្រំដី​របស់​ក្រសួងកសិកម្ម និង​ក្រសួងបរិស្ថាន ដែលជា​អាជ្ញាធរ​កាន់កាប់​ដី​រដ្ឋ វាស់វែង នឹង​សម្របសម្រួល​ទិន្នន័យ​ដី​ដែល​ប្រជាពលរដ្ឋ​កាន់កាប់​ជាក់ស្តែង​ក្នុង​ទីតាំង​រដ្ឋ ចុះបញ្ជី​ដី​ប្រជាជន​ដែល​កាន់កាប់ និង​អាស្រ័យ​ផល​យូរ​មកហើយ ដែល​នៅ​សេសសល់​តាម​ភូមិ និង​ដី​សហគមន៍​ជនជាតិដើម​ភាគតិច ព្រមទាំង​ដោះស្រាយ​វិវាទ​ដីធ្លី និង​គាំទ្រ​ការរៀបចំ​ផែនការ​ប្រើប្រាស់​ដី​៕

​អន្តរក្រសួង បន្តប្រជុំផ្សព្វផ្សាយផែនការចុះបញ្ជីដី និងដោះស្រាយវិវាទដីធ្លី នៅខេត្តមណ្ឌលគិរី
​អន្តរក្រសួង បន្តប្រជុំផ្សព្វផ្សាយផែនការចុះបញ្ជីដី និងដោះស្រាយវិវាទដីធ្លី នៅខេត្តមណ្ឌលគិរី
​អន្តរក្រសួង បន្តប្រជុំផ្សព្វផ្សាយផែនការចុះបញ្ជីដី និងដោះស្រាយវិវាទដីធ្លី នៅខេត្តមណ្ឌលគិរី
​អន្តរក្រសួង បន្តប្រជុំផ្សព្វផ្សាយផែនការចុះបញ្ជីដី និងដោះស្រាយវិវាទដីធ្លី នៅខេត្តមណ្ឌលគិរី
​អន្តរក្រសួង បន្តប្រជុំផ្សព្វផ្សាយផែនការចុះបញ្ជីដី និងដោះស្រាយវិវាទដីធ្លី នៅខេត្តមណ្ឌលគិរី
​អន្តរក្រសួង បន្តប្រជុំផ្សព្វផ្សាយផែនការចុះបញ្ជីដី និងដោះស្រាយវិវាទដីធ្លី នៅខេត្តមណ្ឌលគិរី

PLB Banner on article detail