ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន ប្រជុំ​បូកសរុប និង​ដក​បទពិសោធន៍​ការងារ​មនុស្សធម៌​ជូន​ពលរដ្ឋ​ជួប​វិបត្តិ​កូ​វីដ​

ថ្ងៃសុក្រ 17 កក្កដា 2020, 8:13

​ប៉ៃលិន​៖ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​ការិយាល័យ​ស​.​ស​.​យ​.​ក​. លោកជំទាវ​ប​ណ្ធិ​ត បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ និង​ដក​បទពិសោធន៍​ការងារ​មួយ ដែល​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ចែក​ស្បៀងអាហារ​ជូន​ដល់​ពុក​ម៉ែ​បងប្អូន​កូនក្មួយ ស្ថិតនៅក្នុង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ដើម្បី​ទទួលយក​ការវាយតំ​លៃ​នៃ​មតិ​រួមទាំង​ចំនុចខ្សោយ ចំនុចខ្លាំង រាល់​កង្វះខាត និង​កំហុសឆ្គង​ទាំងឡាយ ដើម្បី​ទទួល​យកមក​និង​ធ្វើការ​កែសំរួល អោយបាន​ល្អប្រសើរ​ក្នុង​ផែនការ ចុះ​បន្ត​ជួយ​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ការខ្វះខាត​ក្នុង​គ្រា​វិបត្តិ​កូ​វីដ​-១៩ នាពេលខាងមុខ​ទៀត​ឆា​បើៗ​នេះ ក្រោយពី​ការចែក​ស្បៀងអាហារ​រយៈពេល​៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​១១​ដល់​១៣​ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅនេះ​។

​លោកជំទាវ​បណ្ឌិត អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​និង​ជា​ប្រធាន​ស​.​ស​.​យ​.​ក​.​ខេត្ត បាន​រៀបរាប់​ឱ្យដឹងថា ក្រុមការងារ អនុសាខា​កាកបាទក្រហម​ទាំង​២​ភេទ ជាទីគោរព កូន ក្មួយៗ យុវជន ជាទី ស្រលាញ់​ទាំងអស់ ដែល​បាន​ចូលរួម​ផ្តល់​មតិយោបល់​ល្អៗ រួមទាំង ការងារ​ចុះ​ផ្ទាល់​យ៉ាងសកម្ម​ដោយ​ឆ​ន្ទះ​ខ្មែរ​តែ​១ គឺ​កសាង​អំពើ ល្អ ដើម្បី​ចូលរួមចំនែក​នៃ​ជ្រុង​តូច​មួយ ក្នុងការ​កាត់បន្ថយ​បន្ទុក ក្នុង​គ្រា​លំបាក របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕​

PLB Banner on article detail