ជប៉ុន រងគ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ គិត​ត្រឹម​ថ្ងៃទី​១០ កក្កដា នេះ​

ថ្ងៃសុក្រ 10 កក្កដា 2020, 8:30

​​​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បាន​ជូនដំណឹង​ថា ភ្លៀង​ធ្លាក់​ជោគជាំ​ដែល​បាន​បន្ត​អូសបន្លាយចាប់តាំងពី​ទី​០៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​តំបន់​ភាគ​និរតី និង​តំបន់​កណ្តាល​នៃ​ប្រទេស​ជប៉ុន បានបង្ក​ឲ្យ​ជន់​លិច​ទន្លេ​ចំនួន​៥៩ ក្នុង​ខេត្ត​ចំនួន​៩ និង​ការបាក់​ដី​១២៣​កន្លែង ក្នុង​ខេត្ត​ចំនួន​១៨​។​

 

​គ្រោះធម្មជាតិ​មួយ​នេះ​បាន​ជន​លិច​អគារ​ជាង​៤៧០០​ខ្នង នៅ​ខេត្ត​ចំនួន​៧ ជាហេតុ​នាំ​ឲ្យ​សាលារៀន និង​មហាវិទ្យាល័យ​ចំនួន ២.២៤៤ បាន​បិទ​ទ្វារ។

 

​អាជ្ញាធរ​មូលដ្ឋាន​បានប្រកាសថា រដ្ឋាភិបាល​បាន​ចាប់ផ្តើមជម្លៀស​ប្រជាពលរដ្ឋ​ប្រមាណ​៨៧​ម៉ឺន​នាក់ ទៅ​ទី​សុវត្ថិភាព​។ ដោយឡែក​តំបន់ Kyushu មាន​ចំនួន​អ្នកស្លាប់​កើន​ដល់​៥៩​នាក់ និង​១៦​នាក់​ផ្សេងទៀតកំពុង​បាត់​ខ្លួន​៕​

ជប៉ុន រងគ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ គិត​ត្រឹម​ថ្ងៃទី​១០ កក្កដា នេះ​
ជប៉ុន រងគ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ គិត​ត្រឹម​ថ្ងៃទី​១០ កក្កដា នេះ​
ជប៉ុន រងគ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ គិត​ត្រឹម​ថ្ងៃទី​១០ កក្កដា នេះ​
ជប៉ុន រងគ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ គិត​ត្រឹម​ថ្ងៃទី​១០ កក្កដា នេះ​

PLB Banner on article detail