ជប៉ុន​ផ្ដល់ជំនួយ​រថយន្ត គិលានសង្គ្រោះ​៣៥​គ្រឿង ជូន​កម្ពុជា​

ថ្ងៃសៅរ៍ 8 ឧសភា 2021, 13:44

​រថយន្ត​គិលានសង្គ្រោះ​ចំនួន​៣៥​គ្រឿង ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ប្រគល់ជូន​តំណាង​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុង​វិស័យ​សុខាភិបាល ខណៈពេលដែល​ប្រទេស​កម្ពុជា កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​

 

​ពិធី​ប្រគល់​-​ទទួល រថយន្ត​គិលានសង្គ្រោះ​ចំនួន​៣៥​គ្រឿង​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១ នៅ​ឃ្លាំង​ឱសថ​កណ្តាល នៃ​ក្រសួងសុខាភិបាល ក្រោម​វត្តមាន​របស់លោក​ជំទាវ​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង លោក កា​រិ​ម៉ា​តា អា​ត្សឹ​ស៊ី ឧ​ប​ទូត​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​

 

​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា «​យើង​សង្ឃឹមថា ការផ្គត់ផ្គង់​ទាំងនេះ នឹង​អាចជួយ​ដល់​ភាគី​ពាក់ព័ន្ធ ផ្នែក​សុខាភិបាល​នៅ​កម្ពុជា ដែល​កំពុង​ប្រយុទ្ធប្រឆាំង​ជា មួយ​នឹង​ជំងឺ​កូ​វីដ​-១៩​។ ប្រទេស​ជប៉ុន នឹង​បន្ត​កិច្ចសហប្រតិបត្តិការ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ផ្តល់នូវ​ឧបករណ៍​ចាំបាច់​ផ្សេងទៀត​»៕ 

ជប៉ុន​ផ្ដល់ជំនួយ​រថយន្ត គិលានសង្គ្រោះ​៣៥​គ្រឿង ជូន​កម្ពុជា​
ជប៉ុន​ផ្ដល់ជំនួយ​រថយន្ត គិលានសង្គ្រោះ​៣៥​គ្រឿង ជូន​កម្ពុជា​
ជប៉ុន​ផ្ដល់ជំនួយ​រថយន្ត គិលានសង្គ្រោះ​៣៥​គ្រឿង ជូន​កម្ពុជា​

PLB Banner on article detail