អាជ្ញាធរ​ក្រុង​តូ​ក្យូ ប្រកាស​ជាថ្មី ពី​ហានិភ័យ​ជំងឺឆ្លង​កូ​វីដ​១៩

ថ្ងៃសុក្រ 20 វិច្ឆិកា 2020, 9:14

​ក្រុង​តូ​ក្យូ​៖ អាជ្ញាធរ​ទីក្រុង​តូ​ក្យូ នា​ថ្ងៃ​សុក្រ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បានចេញ​សេចក្តីប្រកាស​ជាថ្មី​ឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន ខណៈ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ បាន​កើន​ឡើងដល់ ៥៣៤​នាក់​ហើយ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA​។​

 

​អភិបាលក្រុង​តូ​ក្យូ ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ សូម​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ដើម្បី​ទប់ស្កាត់​រោគរាតត្បាត​កូ​វីដ​១៩ រហូតដល់​អំឡុងពេល​ចុងឆ្នាំ​។​

 

'​សូមជម្រាបថា ករណី​ឆ្លង​កូ​វីដ​១៩ ទូទាំងប្រទេស​ជប៉ុន បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់​ថ្មី គឺ ២,៣៦៣ ករណី​៕


អាជ្ញាធរ​ក្រុង​តូ​ក្យូ ប្រកាស​ជាថ្មី ពី​ហានិភ័យ​ជំងឺឆ្លង​កូ​វីដ​១៩
អាជ្ញាធរ​ក្រុង​តូ​ក្យូ ប្រកាស​ជាថ្មី ពី​ហានិភ័យ​ជំងឺឆ្លង​កូ​វីដ​១៩
អាជ្ញាធរ​ក្រុង​តូ​ក្យូ ប្រកាស​ជាថ្មី ពី​ហានិភ័យ​ជំងឺឆ្លង​កូ​វីដ​១៩

PLB Banner on article detail

អត្ថបទពេញនិយម