នាយករដ្ឋមន្ត្រី​ជប៉ុន នឹង​លាឈប់​ពី​តំណែង​ដោយសារ​បញ្ហា​សុខភាព​

ថ្ងៃសុក្រ 28 សីហា 2020, 14:30

​លោក Shinzo Abe នាយករដ្ឋមន្ត្រី​ដែល​កាន់តំណែង​បានយូរ​ជាងគេ​បំផុត​របស់​ប្រទេស​ជប៉ុន នឹង​លាឈប់​ពី​តំណែង​ដោយសារ​សុខភាព​។ នេះ​បើតាម​ការ​សារព័ត៌មាន CNA ចេញផ្សាយ​នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ នេះ​។​

 

​គណបក្ស​ប្រជាធិបតេយ្យ​សេរី​របស់លោក Shinzo Abe ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការលាលែង​ពី​តំណែង​គឺជា​កិច្ចព្រមព្រៀង​ដែល​បានសម្រេច​រួចហើយ​។​

 

​គួររំលឹកថា លោក Shinzo Abe បាន​ឈប់សម្រាក​ចំនួន​៣​ថ្ងៃ​នៅក្នុង​ខែ​នេះ។ លោក​មាន​បញ្ហា​ពោះវៀន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ៕​

នាយករដ្ឋមន្ត្រី​ជប៉ុន នឹង​លាឈប់​ពី​តំណែង​ដោយសារ​បញ្ហា​សុខភាព​

PLB Banner on article detail

អត្ថបទពេញនិយម