ប្រជាជន​ជប៉ុន ជាង​២​ពាន់​នាក់ ធ្វើអត្តឃាត ដោយសារ​វិបត្តិ​កូ​វីដ​១៩​

ថ្ងៃពុធ 11 វិច្ឆិកា 2020, 1:41

​ចំនួន​អ្នកធ្វើ​អត្តឃាត​នៅ​ប្រទេស​ជប៉ុន​កើនឡើង កាលពី​តុលា ២០២០ ជាការ​កើនឡើង​ខ្លាំង ក្នុងពេល​៤​ខែ​មកនេះ ហើយក៏​ជា​កម្រិត​ខ្ពស់បំផុត ក្នុងពេល​ជាង​៥​ឆ្នាំ​មកនេះ នេះ​បើតាម​របាយការណ៍ ចេញផ្សាយ​នៅ​ថ្ងៃទី​១០ វិច្ឆិកា ២០២០​។​

 

​ក្រុម​សកម្មជន​បានដាក់​ការស្តីបន្ទោស​លើ​កត្តា​ប៉ះពាល់​សេដ្ឋកិច្ច​បណ្តាលមកពី​បញ្ហា​ជំងឺ​វីរុស​កូ​វីដ​១៩ ទើប​ការ​សម្លាប់ខ្លួន​នៅ​ជប៉ុន​កើនឡើង ហើយ​អ្នកធ្វើ​អត្តឃាត​ភាគច្រើន​គឺជា​ស្ត្រី​។​

 

​យោងតាម​របាយការណ៍​បឋម​របស់​នគរបាល ចំនួន​អ្នកធ្វើ​អត្តឃាត កាលពី​ខែតុលា ឆ្នាំ​២០២០ មាន​២១៥៣​នាក់ កើនឡើង​ច្រើនជាង​៣០០​ករណី បើ​ធៀប​នឹង​ខែកញ្ញា ហើយក៏​ជា​ចំនួន​ប្រចាំខែ​ដ៏​ខ្ពស់បំផុត តាំងពី​ខែឧសភា ឆ្នាំ​២០១៥​មក​។​

 

​ក្រុម​សកម្មជន​បាន​លើកឡើងថា ករណី​ធ្វើអត្តឃាត​បាន​ធ្លាក់ចុះ រហូតដល់​ខែកក្កដា ប៉ុន្តែ​ក្រោយពេល​ជួប​បញ្ហា​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូ​វីដ​១៩​មក ចំនួន​នេះ​ក៏​ចាប់ផ្តើម​កើនឡើង​។ ស្ត្រីៗ​ដែល​ទំនងជា​មិន​ធ្វើការ​ជា​អចិន្ត្រៃយ៍ ក្នុង​ឧស្សាហកម្ម​សេវាកម្ម និង​លក់ដូរ​ជាដើម បាន​រង​ផលប៉ះពាល់​ច្រើនជាង​បុរស​៕

 

ប្រជាជន​ជប៉ុន ជាង​២​ពាន់​នាក់ ធ្វើអត្តឃាត ដោយសារ​វិបត្តិ​កូ​វីដ​១៩​
ប្រជាជន​ជប៉ុន ជាង​២​ពាន់​នាក់ ធ្វើអត្តឃាត ដោយសារ​វិបត្តិ​កូ​វីដ​១៩​

PLB Banner on article detail