នាយករដ្ឋមន្ត្រី​ជប៉ុន ចូល​មន្ទីរពេទ្យ​ជាថ្មី​ម្តងទៀត

ថ្ងៃច័ន្ទ 24 សីហា 2020, 11:12

​សារព័ត៌មាន​ក្នុងស្រុក Yomiuri Daily របស់​ជប៉ុន បាន​ចុះផ្សាយ​ថា លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បានធ្វើ​ដំណើរ​ទៅ​ទទួលយក​លទ្ធផល​ពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​តូ​ក្យូ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែសីហា ឆ្នាំ​២០២០​។​

 

​លោកនាយក​រដ្ឋមន្ត្រី បានធ្វើ​ដំណើរ​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ទទួលលទ្ធផល​នៃ​ការពិនិត្យ​សុខភាព​ដែល​លោក​បានធ្វើ​រហូតដល់​ទៅ​៧​ម៉ោង​កាល​ពីមួយ​សប្តាហ៍​មុន​។

 

​សាធារណជន​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​សុខភាព​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ជប៉ុន  ដែល​ប្រឈមមុខ​នឹង​បញ្ហា​សុខភាព និង​ការ​អស់កម្លាំង​ពី​ការដោះស្រាយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​ប្រទេស​៕​

នាយករដ្ឋមន្ត្រី​ជប៉ុន ចូល​មន្ទីរពេទ្យ​ជាថ្មី​ម្តងទៀត

PLB Banner on article detail

អត្ថបទពេញនិយម