កត្តាអ្វីខ្លះបណ្តាលឲកើតជំងឺខ្វាក់មាន់?

ថ្ងៃសៅរ៍ 20 មិថុនា 2020, 8:0

ខ្វាក់​មាន់​គឺ​ជា​​​​ការ​ថយ​ចុះ​នូវ​សមត្ថ​ភាព​ក្នុង​ការ​មើល​ឃើញ​ច្បាស់​នៅ​ពេល​យប់​​ ឬ​នៅ​​ក​ន្លែង​​​ដែល​មាន​​​ពន្លឺ​មិន​គ្រប់​គ្រាន់ ។ ​​ខ្វាក់​មាន់​ប្រភេទ​ខ្លះ​អាច​ព្យា​បាល​បាន ​និង​ប្រភេទ​​ខ្លះ​​ទៀត​​​​មិន​អាច​ព្យាបាល​បាន​។

មូលហេតុដែលបណ្តាលឲកើតជំងឺខ្វាក់មាន់មានដូច​ជា​​ ៖

1. ខ្វាក់​មាន់​ពី​កំណើត​​

ជំងឺ​នេះ​កើត​មាន​ច្រើន​ណាស់​ ​ជា​ពិសេស​កើត​ឡើង​ដោយ​សា​រតែ​ហ៊្សែន​​ ដែល​ភាគ​ច្រើន​ឃើញ​មាន​ចំពោះ​​បុរស​-ស្ត្រី​​​ដែល​រៀប​​ការ​ជា​មួយ​បង​ប្អូន​ជី​ដូន​មួយ​នឹង​គ្នា​​ ​គឺ​​មិន​អាច​​ព្យា​បាល​បាន​ទេ ។​ ជំងឺ​នេះ​អាច​វិវឌ្ឍ​បន្តិច​ម្តងៗ​រហូត​ដល់​អាយុ​៥០​ឬ​​៦០​ឆ្នាំ​ អ្នក​ជំងឺ​មើល​លែង​ឃើញ​តែ​ម្តង ។

2. ​​កង្វះ​វីតា​មីន​A​
​វិតា​មីន​A​មាន​សារ​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ដល់​​​ភ្នែកទាំង​គូ​របស់​មនុស្ស​​ ​ហើយ​បើ​សិន​ជា​កង្វះ​វិតាមីន​A​នោះ​កូនៗ​របស់​លោក​អ្នក​​​អាច​នឹង​ថយ​ចុះ​នូវ​ការ​មើល​ឃើញ​បន្តិច​ម្តងៗ​រហូត​​ងងឹត​​ ។​ ​

3. បណ្តាលមកពីជំងឺ​ផ្សេ​ង​ៗ​​​​​
ការ​ថយ​ចុះ​នូវ​ការ​មើល​ឃើញ​នេះ​ក៏​អាច​កើត​ឡើង​ដោយ​សារ​តែ​លោក​អ្នក​កើត​មាន​ជំងឺ​មួយ​ចំនួន​ដូច​ជា​ ភ្នែក​ឡើង​បាយ​ ទឹក​ដក់​ក្នុង​ភ្នែក​​ ​​រលាក​បាត​ភ្នែ​ក​​​​ជា​​កត្តា​ដែល​ធ្វើ​ឲ្យ​ភ្នែក​​របស់​លោក​​អ្ន​ក​ថយ​ចុះ​នូវ​ការ​មើល​ឃើញ​ ។

វិធី​ព្យា​បាល​​ជំងឺ​ខ្វាក់​មាន់​​​​ត្រូវ​អ​​នុវត្ត​តាម​វិធី​មួយ​ចំនួន​ដូច​ជា​ ៖
– ចៀស​វាង​​​រៀប​ការ​ជា​មួយ​បង​ប្អូន​ជី​ដូន​​មួ​យ​​នឹង​គ្នា​ ​​
– ឪពុក​​ម្តា​យ​គ្រប់​រូប​គួរ​​​នាំកូន​ទៅ​បន្តក់​​ថ្នាំ​វីតា​មីន​A​​ ហើយ​​មាន​អាហា​​រូប​ត្ថម្ភ​​​សម្រាប់​បំប៉ន​កូនៗ​​ឱ្យ​គ្រប់​គ្រាន់​​សម្រាប់​ការលូត​លាស់​
– ប្រើ​សិន​បើ​ការ​​មើលរបស់​លោក​អ្នក​ថយ​ចុះ​​​​​គួរ​តែ​ប្រញាប់​​​​ព្យា​បាល​និងពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

​​​​គេ​សង្កេត​ឃើញ​ថា​ កុមារ​ដែល​កើត​​ជំងឺ​ខ្វាក់​មាន់ភាគច្រើនដោយ​សារ​កង្វះ​វីតា​មីនAហើយ​ច្រើន​កើត​មាន​ចំពោះ​​ក្មេង​​ដែល​មាន​​អាយុ​ក្រោម​៦​ឆ្នាំ​ ហើយ​​ស្រ្តី​ដែល​មាន​ផ្ទៃ​ពោះ​ក៏​អាច​កើត​មាន​ជំងឺ​ប្រភេទ​នេះ​បាន​ដែរ​​​​ដូច្នេះ​​​​ទើប​គេ​ទាម​ទារ​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ទទួល​ទាន​វី​តា​មីន​Aឲ្យ​បាន​គ្រប់គ្រាន់​​ដើម្បី​សង្គ្រោះ​​ទារក​​​ពីជំងឺ​​ខ្វាក់មាន់​​ ៕

ប្រភព៖ EMAZOO កែសម្រួលដោយ ៖ Hour

កត្តាអ្វីខ្លះបណ្តាលឲកើតជំងឺខ្វាក់មាន់?
កត្តាអ្វីខ្លះបណ្តាលឲកើតជំងឺខ្វាក់មាន់?
កត្តាអ្វីខ្លះបណ្តាលឲកើតជំងឺខ្វាក់មាន់?
កត្តាអ្វីខ្លះបណ្តាលឲកើតជំងឺខ្វាក់មាន់?

PLB Banner on article detail