AIREEN Juist Dey Phumi Realthy

ថ្នាំជាអាវុធមុខ២ ទាំងនេះជាគន្លឹះសំខាន់ៗពីរបៀបប្រើប្រាស់ថ្នាំត្រឹមត្រូវ និងគ្មានគ្រោះថ្នាក់

ថ្ងៃសុក្រ 14 សីហា 2020, 14:35

ជាចំណេះដឹងមួយ​អំពី​ការ​ប្រើប្រាស់ និង​ទុក​ដាក់​ថ្នាំ​ពិតជា​សំខាន់​ណាស់ ព្រោះ​បើ​ធ្វេសប្រហែស​អាច​នាំ​គ្រោះថ្នាក់​ចំពោះ​ខ្លួន​ឯង។ វេជ្ជបណ្ឌិត ច័ន្ទ រស្មី ថា​ដោយ​មើល​ឃើញ​ពី​របៀប​ទិញ លក់​ថ្នាំ​លើ​ទីផ្សារ​នៅ​មាន​ភាព​មិន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​ខ្លះ​ៗ អ្នក​ជំងឺ​មួយ​ចំនួន​អាចទិញ​ថ្នាំ​លេបតាម​ចិត្ត​ឯង​គ្មាន​ការ​ប្រឹក្សា និង​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជាមុន​នោះ លោកក៏​បាន​ណែនាំ​ពី​គន្លឹះ​សំខាន់​ពី​របៀប​ប្រើប្រាស់​ថ្នាំ​បាន​ត្រឹមត្រូវ និង​សុវត្ថិភាព។

 

– មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជានោះទេ តែប្រសិន​បើ​ប្រើ​ប្រាស់​ថ្នាំ​ដែល​មិន​ចាំបាច់វេជ្ជបញ្ជា (OTC) សូមពិនិត្យ​មើល​ និង​ស្ដាប់​ការ​ណែនាំ​ឲ្យ​បាន​ត្រឹម​ត្រូវ
– ត្រូវ​មើល​កាល​បរិច្ឆេទ​លើ​សំបក​ថ្នាំ ទី​កន្លែង​ផលិត និង​លេខ​បញ្ជី​ការ
– ត្រូវ​ដឹង​ថា​ខ្លួនឯង​មាន​ប្រវត្តិ​ប្រតិកម្ម​ថ្នាំ ឬ​មាន​ជំងឺ​ប្រចាំ​កាយ​ដែរ​ឬ​ទេ
– គួរ​ប្រើប្រាស់​ថ្នាំ​តាម​កាល​កំណត់ មិន​ត្រូវ​បញ្ឈប់​ដោយ​ចិត្ត​ឯង​នោះ​ទេ
– ត្រូវ​ស្គាល់​ប្រភេទ និង​កម្រិត​ថ្នាំ​ឲ្យ​ច្បាស់ ​ចំពោះ​ថ្នាំ​ដែល​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ (ឧទាហរណ៍ ថ្នាំ​ទឹក​នោម​ផ្អែម លើស​សម្ពាធ​ឈាម..)
– ត្រូវ​ចេះ​សង្កេត​ថា ក្រោយ​ប្រើ​ហើយ​តើ​អាការៈ​ប្រសើរ​ឡើង ឬ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ៗ
– មិន​ត្រូវ​បន្ថយ ឬ​បន្ថែម​កម្រិត​ថ្នាំ​ដោយ​ចិត្ត​ឯង​នោះ​ទេ
– ពុំ​គួរ​ប្រើ​ថ្នាំ​ដែល​រួម​បញ្ចូល​គ្នា​ច្រើន​មុខ (ឧទាហរណ៍​ថ្នាំ​ផ្សំ) លើកលែង​តែ​មាន​វេជ្ជបញ្ជា
– ត្រូវ​ប្រាប់​គ្រូពេទ្យ​ករណី​ប្រើ​ថ្នាំ​បន្ថែម​លើ​ថ្នាំ​ប្រចាំ​ថ្ងៃ
– ថ្នាំ​ប្រើ​ប្រចាំ​ថ្ងៃ​គួរ​ដាក់​ជាប់​ខ្លួន​ជានិច្ច (ឧទាហរណ៍​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម បេះដូង..)
– មិន​គួរ​លេប​ថ្នាំ​ជាមួយ​នឹងស្រា កាហ្វេ តែ ទឹកដោះគោ ទឹក​ផ្លែឈើ…គឺ​ត្រូវ​លេប​ជាមួយ​នឹង​ទឹក​ស​តែ​មួយ​មុខ​គត់។

 

លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា បើ​ក្រោយ​ប្រើ​ថ្នាំ​ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន រាគ ក្អួត ឡើង​កន្ទួល​រមាស់ កន្ទាលត្រអាក ហើមមុខ​បបូរមាត់ អណ្ដាត និងបំពង់ក​ បែក​គ្រាប់​ឈាម​លើ​ស្បែក វិលមុខ ឈឺក្បាល ឈឺខ្លួន ខ្សោយកម្លាំង ពិបាក​ដកដង្ហើម សម្ពាធឈាម​ធ្លាក់ចុះខ្លាំងទាំង​នេះ​ជាអាចជា​សញ្ញា​ប្រាប់​ថា យើងអាចមានប្រតិកម្ម​ថ្នាំ​ហើយ ត្រូវ​មក​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ដើម្បី​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ឆាប់រហ័ស។

 

ប្រភព៖ hellokrupet

ថ្នាំជាអាវុធមុខ២ ទាំងនេះជាគន្លឹះសំខាន់ៗពីរបៀបប្រើប្រាស់ថ្នាំត្រឹមត្រូវ និងគ្មានគ្រោះថ្នាក់
ថ្នាំជាអាវុធមុខ២ ទាំងនេះជាគន្លឹះសំខាន់ៗពីរបៀបប្រើប្រាស់ថ្នាំត្រឹមត្រូវ និងគ្មានគ្រោះថ្នាក់
ថ្នាំជាអាវុធមុខ២ ទាំងនេះជាគន្លឹះសំខាន់ៗពីរបៀបប្រើប្រាស់ថ្នាំត្រឹមត្រូវ និងគ្មានគ្រោះថ្នាក់
ថ្នាំជាអាវុធមុខ២ ទាំងនេះជាគន្លឹះសំខាន់ៗពីរបៀបប្រើប្រាស់ថ្នាំត្រឹមត្រូវ និងគ្មានគ្រោះថ្នាក់

PLB Banner on article detail

អត្ថបទពេញនិយម