គុណប្រយោជន៍៣​យ៉ាងរបស់​ឪឡឹក​ ចំពោះ​សម្រស់​

ថ្ងៃព្រហស្បតិ៍ 23 កក្កដា 2020, 8:23

​ឪឡឹក ជា​ផ្លែឈើ​មួយ​ប្រភេទ​សម្បូរ​ទៅ​ដោយសារ​ធាតុទឹក និង​វីតាមីន ជាច្រើន​ប្រភេទ ដែល​ជួយ​ថែរក្សា​ស្បែ​កបាន​យ៉ាង​ល្អ​។​ ​ផ្លែ​ឪឡឹក​ក៏ត្រូវ​បាន​គេ​យកទៅ​ប្រើប្រាស់​ជា​សារធាតុ​ផ្សំ​នៅក្នុង​គ្រឿងសម្អាង​មួយចំនួន ដោយសារតែ​គុណប្រយោជន៍​នៃ​សមាសធាតុ​នៅក្នុង​ផ្លែ​ឪឡឹក​។​

 

​អត្ថប្រយោជន៍​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ផ្លែ​ឪឡឹក​មានដូចជា​៖

 

១.​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​

​ទឹក​លាងមុខ​ធ្វើ​ពី​ទឹក​ឪឡឹក​អាចជួយ​លាង​សម្អាត​ស្បែក​មុខ​ខាងក្នុង​របស់​អ្នក​បាន​យ៉ាងជ្រៅ ។ ជ្រលក់​សំឡី​ជាមួយនឹង​ទឹក​ឪឡឹក​ដែល​លាយ​ជាមួយ​ទឹកឃ្មុំ​រួច​ធ្វើការ​ជូត​វា​ពេញ​ផ្ទៃមុខ​និង​ករ​បស់​អ្នក ។ អ្នក​ប្រាកដ​ជាមាន​អារម្មណ៍​ស្រស់ស្រាយ​និង​ស្បែក​ភ្លឺ​ថ្លា ។​

គុណប្រយោជន៍៣​យ៉ាងរបស់​ឪឡឹក​ ចំពោះ​សម្រស់​

២.​កម្ចាត់​មុន​ក្បាល​ខ្មៅ​

​ត្រូវយក​សាច់​ឪឡឹក​មក​ច្របាច់​យក​ទឹក​ហើយ​លាយ​ជាមួយ​ម្សៅ besan (​ប្រភេទ​ម្សៅ​សម្រាប់​យកទៅ​ធ្វើ​អាហារ​ដែល​សំបូរ​ទៅដោយ​ជាតិ​ប្រូ​តិ​អ៊ិន ដែក​និង​fiber) រួច​លាប​វា​លើ​មុខ​ហើយ​ទុក​វា​ចោល​ពី​២០​ទៅ​២៥​នាទី​រហូតដល់​វា​ស្ងួត​សឹម​លាង​វា​ចេញ​។ វា​ពិតជា​ជួយ​កម្ចាត់​មុន​ក្បាល​ខ្មៅ​និង​ធ្វើ​ឲ្យ​មុខ​របស់​អ្នក​ស​ភ្លឺ​ជាង​មុន​។​

គុណប្រយោជន៍៣​យ៉ាងរបស់​ឪឡឹក​ ចំពោះ​សម្រស់​

៣.​ជួយ​កាត់បន្ថយ​ស្នាម​ខ្មៅ​ដោយសារ​កម្តៅថ្ងៃ​

​ផ្លែ​ឪឡឹក​និង​ត្រសក់​ដែលមាន​បរិមាណ​ស្មើគ្នា​រួច​កិន​វា​លាយ​ចូលគ្នា​។ រួច​លាប​លើ​មុខ​របស់​អ្នក​រួច​ទុក​វា​ចោល​ប្រហែល​២០​នាទី​។ អនុវត្តតាម​រូបមន្ត​នេះ​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយះពេល​១​ខែ​អ្នកនឹង​ឃើញ​ស្នាម​ខ្មៅ​ដោយសារ​កម្តៅ​រលាយបាត់​អស់​ជាមិនខាន​៕​

គុណប្រយោជន៍៣​យ៉ាងរបស់​ឪឡឹក​ ចំពោះ​សម្រស់​

គុណប្រយោជន៍៣​យ៉ាងរបស់​ឪឡឹក​ ចំពោះ​សម្រស់​

PLB Banner on article detail