AIREEN Juist Dey Phumi Realthy

វីធីសាស្រ្ត ៣យ៉ាង​អាច​ជួយ​កូន​តូចឈប់​ទល់​លាមក​

ថ្ងៃព្រហស្បតិ៍ 23 កក្កដា 2020, 14:31

​អាការៈទល់​លាមក​ជាអាការៈយ៉ាងដែល​​រំខាន​យើង​ខ្លាំង ឬ​អាច​ជំរុញ​ឱ្យ​មាន​ឈឺ​ចុក​ចាប់ខ្លាំង​ជាពិសេសកូនតូចៗ តែ​ការ​ទល់​លាមក​មិន​មែន​ជា​ជំងឺ​ធ្ងន់​ធ្ងរ​ទេ។ 

ដូចនេះ​យើង​គួរតែ​យល់​ដឹង​ពី​វិធី​សង្គ្រោះ និង​ដឹង​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កូន​មាន​បញ្ហា​នេះ​ឡើង ក្នុងនោះមានវិធីសាស្រ្ត ៣យ៉ាងដែលអាចជួយកាត់បន្ថយក្នុងរួមមាន៖ 

 

១- ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​ច្រើន
លោក​វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កូន​មាន​បញ្ហា​បែប​នេះ គួរ​ឲ្យ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ទឹក​​គឺជា​សារធាតុ​រាវ ដែល​អាច​បន្ទន់​លាមក​បាន។ នៅ​ពេល​លាមក​ប្រែជា​ទន់ កូន​អាច​បន្ទោបង់​បាន​ដោយ​មិន​មាន​ការ​ឈឺចាប់ និង​ងាយ​ស្រួល​ជាង​មុន​បាន។

 

២- ម៉ាស្សា​ពោះ​កូន
យើង​គួរ​​ម៉ាស្សា​ចលនា​​នៅ​ម្ដុំ​ពោះ​វៀនធំ​ដែល​​មានទីតាំង​​នៅ​ខាងក្រោមផ្នែក​ខាងឆ្វេង។ ការ​ធ្វើ​បែប​នេះ​ក៏​អាច​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ការ​បត់​ជើង​របស់​កូន​បាន​ស្រួល​ឡើង​វិញ​ដែរ។

 

៣- ថ្នាំ​សុល
ប្រសិនបើ​កូន​នៅតែ​យំ ព្រោះ​ពិបាក​ជុះ ជម្រើស​ចុងក្រោយ គឺ​មាន​តែ​ទិញ​ថ្នាំ​យក​មកសុលតាម​គូទ​របស់​កូន ទើប​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។ ក្រោយ​ពេល​សុល​បាន ១៥-៣០ នាទី​កូន​ប្រាកដ​ចង់​ចូល​បន្ទប់​ទឹក។

 

ដើម្បី​ការពារ​កុំឲ្យ​កូន​តូច​ជួប​បញ្ហា​នេះ យើង​គួរតែ​ឲ្យ​កូន​ផឹក​ទឹក និង​ញ៉ាំ​អាហារ​គ្រប់​មុខ ជាពិសេស​​ប្រភេទ​បន្លែ​បៃតង ផ្លែឈើ ដែល​ល្អ​ចំពោះ​ពោះវៀន និង​ក្រពះ ថែម​ទាំង​ជួយ​ឲ្យ​កូន​លូតលាស់​បាន​ល្អ។

 

ទល់​លាមក​​អាច​ធ្ងន់ធ្ងរ​ និងគ្រោះថ្នាក់ដល់កូន ប្រសិនបើធ្វើវិធីខាងលើមិនបានជោគជ័យ​ ហើយការ​ទល់​លាមក​អូស​បន្លាយ​យូរ និង​ឧស្សាហ៍​កើត​មាន​ឡើង បូករួម​ទាំង​ការ​ឈឺ​ចុក​ចាប់​ជា​ប្រចាំ​ទៀត​នោះ វា​​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ពោះវៀន​កូន និង​រលោក​រន្ធ​គូទ ព្រោះ​លាមក​ជា​ជាតិ​ពុល ក្ដៅ ​រឹង ពេល​នៅ​ក្នុង​ពោះវៀន​យូរ​ពេក​ធ្វើឲ្យ​កូន​ក្ដៅ​ខ្លួនសូមប្រញាប់ទៅជួបគ្រូពេទ្យ ​។

 

ប្រភព៖ hellokrupet 

វីធីសាស្រ្ត ៣យ៉ាង​អាច​ជួយ​កូន​តូចឈប់​ទល់​លាមក​
វីធីសាស្រ្ត ៣យ៉ាង​អាច​ជួយ​កូន​តូចឈប់​ទល់​លាមក​
វីធីសាស្រ្ត ៣យ៉ាង​អាច​ជួយ​កូន​តូចឈប់​ទល់​លាមក​

PLB Banner on article detail