AIREEN Juist Dey Phumi Realthy

ទឹកខ្ញីមួយកែវរៀងរាល់ថ្ងៃ ផ្ដល់ប្រយោជន៍សុខភាពយ៉ាងច្រើន

ថ្ងៃច័ន្ទ 31 សីហា 2020, 14:9

ខ្ញី មាន​ប្រយោជន៍​ណាស់​សម្រាប់​សុខភាព​ និងត្រវបាន​ប្រើប្រាស់​​ជា​ថ្នាំ​បុរាណ​ព្យាបាល​ជំងឺទៀតផង ។ ជាមួយ​គ្នានេះទឹកខ្ញីដែលចម្រាញ់បាន យើងអាចថែមក្រូចឆ្មារ និងទឹកឃ្មុំចូល​បន្តិចបាន​ដើម្បីបានរស់ជាតិ​កាន់តែ​ពិសេស។ 
ការ​ផឹក​ទឹកខ្ញី​មួយ​ថ្ងៃ​មួយកែវ​ជា​​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយអាហារ​កាន់តែ​រឹងមាំ និង​អាច​បង្ការ​ការ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ អាការៈ​ក្អួត​ចង្អោរ និងក្រហាយ​ទ្រូង (Heartburn)។ យើង​អាចប្រើប្រាស់ទឹក​ខ្ញី​ដើម្បី​ជួយ​សម្រាល​ដល់​អាការៈ​ចាញ់កូន​ដោយ​បន្ថែម​​ទឹក​ជីរអង្កាម ​ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា​កាហ្វេ និង​ទឹក​ឃ្មុំ​មួយ​មុខ​មួយ​ស្លាបព្រា​កាហ្វេ​ទៅ​ក្នុង​ទឹក​ខ្ញី​នោះ។

ទឹកខ្ញីមួយកែវរៀងរាល់ថ្ងៃ ផ្ដល់ប្រយោជន៍សុខភាពយ៉ាងច្រើន

ទឹក​ខ្ញី​ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ​អាច​កាត់បន្ថយ​ហានិភ័យ​ការ​ខូចខាត​នៃ​តម្រងនោម និង​អាច​កាត់បន្ថយ​ហានិភ័យ​ទឹកនោម​ផ្អែម​ទៀតផង ។ ខ្ញី​សំបូរ​ដោយ​ស័ង្កសី​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​ផលិត​អរម៉ូន​អាំងស៊ុយលីន។ អរម៉ូន​នេះ​ដើរតួនាទី​ជា​អ្នកគ្រប់គ្រង​ត្រួតពិនិត្យ និង​កែតម្រូវ​ជាតិស្ករ​សម្រាប់​ប្រើ និង​រក្សាទុក។ កម្រិតជាតិស្ករ​ក្នុង​ឈាម​ខ្ពស់​អាច​ធ្វើ​ឲ្យ​រាងកាយ​កាន់តែ​ឃ្លាន និង​ប្រឈមនឹង​ការ​ញ៉ាំ​ច្រើន​ហួស​កំណត់។ ទឹកខ្ញី​អាច​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​គ្រប់គ្រង​ចំណង់​ទៅ​លើ​ការ​ញ៉ាំ។ 
 

ទឹកខ្ញីមួយកែវរៀងរាល់ថ្ងៃ ផ្ដល់ប្រយោជន៍សុខភាពយ៉ាងច្រើន

ខ្ញី​មាន​ពពួក​វីតាមីន និង​សារធាតុប្រឆាំង​អុកស៊ីតកម្ម ដូចនេះ​ហើយ​ការ​ផឹក​ទឹកខ្ញី​អាច​ជួយ​ឲ្យ​ស្បែក​រលោង​ស្អាត។ បន្ថែម​ពី​នេះ​ទៀត នៅ​មាន​វីតាមីន A និងC​ជួយ​ដល់​សរសៃ​សក់​ឲ្យ​ល្អ​ឡើង ហើយ​ជួយ​លាង​សម្អាត​​ជាតិ​ពុល​ក្នុង​ឈាម និង​ព្យាបាល​ជំងឺ​ស្បែក​ផ្សេងៗ។

ខ្ញីក៏ប្រើប្រាស់យូរ​ណាស់​មកហើយ​​ដើម្បី​ព្យាបាល​ការ​រលាក ​​។ ការ​សិក្សា​បាន​បង្ហាញ​ថា​ទឹក​ខ្ញី​អាច​បំបាត់ការ​ឈឺចាប់​បង្ក​មក​ពី​ជំងឺ​រលាកសន្លាក់ឆ្អឺង ជាពិសេស​នៅ​ជង្គង់។ ទឹក​ខ្ញី​ក៏​ជួយ​បំបាត់​អាការៈ​ឈឺក្បាល​ ឈឺពោះ​ពេល​មានរដូវ ឈឺ​សាច់ដុំ និង​ការ​ឈឺចាប់​ផ្សេងៗទៀត។

ទឹកខ្ញីមួយកែវរៀងរាល់ថ្ងៃ ផ្ដល់ប្រយោជន៍សុខភាពយ៉ាងច្រើន

សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ខ្ញី​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​កាត់​បន្ថយ​ភាព​តានតឹង​បាន ។ ការ​ស្រូប​ចំហាយ​ទឹក​ខ្ញី​ក្ដៅ​សម្រួល​ដល់​អាការៈ​តឹង​ច្រមុះ និង​បញ្ហា​ផ្លូវដង្ហើម​ផ្សេង​ទៀត​បង្ក​មក​ពី​ជំងឺ​ផ្ដាសាយ និង​អាលែកហ្សី ។ ក្នុង​ការ​សិក្សា​​បាន​រក​ឃើញ​ថា​ខ្ញី​អាច​ប្រឆាំង​នឹង​កោសិកា​មហារីក​ច្រើន​ប្រភេទ​រួមមាន​ជំងឺ​មហារីក​លំពែង និង​មហារីក​ពោះវៀន​ធំ។

PLB Banner on article detail

អត្ថបទពេញនិយម