អបអរសាទរ អ្នកជំងឺ​កូ​វីដ​-១៩ ម្នាក់ទៀត បានជា​សះស្បើយ

ថ្ងៃពុធ 17 មិថុនា 2020, 9:17

​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័​ត៍​មាន ស្តីពី​ករណី​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ​១៩ ០១​នាក់ និង​មិនមាន​ករណី​ជំងឺ​កូ​វីដ​ថ្មី​នោះទេ​។​

 

​ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកជា​សះស្បើយ ជា​បុរស​ជនជាតិខ្មែរ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្តកំពត ជា​អ្នកដំណើរ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ហ្វីលីពីន បាន​ព្យាបាល​ជាសះស្បើយ​ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​ចំនួន​២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕​

អបអរសាទរ អ្នកជំងឺ​កូ​វីដ​-១៩ ម្នាក់ទៀត បានជា​សះស្បើយ
អបអរសាទរ អ្នកជំងឺ​កូ​វីដ​-១៩ ម្នាក់ទៀត បានជា​សះស្បើយ
អបអរសាទរ អ្នកជំងឺ​កូ​វីដ​-១៩ ម្នាក់ទៀត បានជា​សះស្បើយ

PLB Banner on article detail