ខេត្ត​ព្រះសីហនុ មាន​សក្តា​ន​ពុល​ធំៗ​ ចំនួន​៣

ថ្ងៃពុធ 10 មិថុនា 2020, 8:28

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​លើកឡើងថា ខេត្ត​ព្រះសីហនុ​គឺជា​ខេត្ត​ដែលមាន​វិស័យសេដ្ឋកិច្ច​សំខាន់ៗ រួមមាន​៖ វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និង​កសិកម្ម ដែលជា​វិស័យ​អាទិភាព សម្រាប់​ការអភិវឌ្ឍ​ខឿនសេដ្ឋកិច្ច​ជាតិ​របស់​រា​ជ​រដ្ឋាភិបាល​។​

 

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី “​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​” ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ទី​ស្ដី ការ​គណៈរដ្ឋមន្ដ្រី នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន បាន​គូស បញ្ជាក់ថា សក្តានុពល​របស់​ខេត្ត​គឺ កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ តំបន់​សេដ្ឋកិច្ច​ពិសេស មាន ចំនួន​១០​ទីតាំង (៤​កំពុងដំណើរការ និង​៦​ត្រៀម​ដំណើការ​) អាកាសយានដ្ឋាន​អន្តរជាតិ ខេត្ត​ព្រះសីហនុ និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ជា «​តារា​រៈនា​ទិសនិរតី​»​។​

 

​ដោយឡែក​ចំពោះ​គម្រោង​វិនិយោគ​ដែល​ទទួលបាន​ការលើក​ទឹកចិត្ត និង​កំពុងដំណើរការ​មាន​ចំនួន​១៩៤​គម្រោង និង​មាន​ទុនវិនិយោគ​សរុប​ចំនួន ៣០,០៩១,០៦១,៩២៤ ដុល្លារ​អាម៉េរិក​។​

 

​សូមបញ្ជាក់ថា ខេត្ត​ព្រះសីហនុ ជា​ខេត្ត​តំបន់ឆ្នេរ ស្ថិតនៅ​ប៉ែក​និរតី នៃ​ប្រទេស​កម្ពុជា ដែលមាន​ចម្ងាយ​២៣០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៤ និង​ចម្ងាយ​២៦០​គីឡូម៉ែត្រ តាមផ្លូវ​ជាតិ​លេខ​៣ និង​មាន​ផ្លូវដែក​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ដោយ​ឆ្លងកាត់​តាម​ខេត្តកណ្តាល តាកែវ និង​ខេត្តកំពត​៕

 

ខេត្ត​ព្រះសីហនុ មាន​សក្តា​ន​ពុល​ធំៗ​ ចំនួន​៣
ខេត្ត​ព្រះសីហនុ មាន​សក្តា​ន​ពុល​ធំៗ​ ចំនួន​៣
ខេត្ត​ព្រះសីហនុ មាន​សក្តា​ន​ពុល​ធំៗ​ ចំនួន​៣
ខេត្ត​ព្រះសីហនុ មាន​សក្តា​ន​ពុល​ធំៗ​ ចំនួន​៣
ខេត្ត​ព្រះសីហនុ មាន​សក្តា​ន​ពុល​ធំៗ​ ចំនួន​៣

PLB Banner on article detail