តូចចិត្តរឿងឪពុកឲ្យទៅធ្វើការនៅប្រទេសថៃ ក៏សម្រេចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

ថ្ងៃអាទិត្យ 28 ឧសភា 2023, 15:9

ខេត្តបាត់ដំបង៖ នារីវ័យក្មេងម្នាក់បានសម្រេចគិតខ្លីធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងនៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលជនរងគ្រោះឈ្មោះ ហ៊ិន ស្រីល័ក្ខ ភេទស្រី អអាយុ១៨ឆ្នាំ រស់នៅ ភូមិ ឃុំកើតហេតុខាងលេី ។

ហើយបើតាមការលើកឡើងពីឈ្មោះ ចង ជាង ភេទប្រុស អាយុ៦០ឆ្នាំ ដែលត្រូវជាឪពុកបានបញ្ជាក់ថា នៅមុនពេលកើតហេតុខ្លួនបានបង្ខំកូនអោយទៅធ្វើការងារនៅប្រទេសថៃ លុះក្រោយមកនៅវេលាម៉ោងកើតហេតុខាងលើខ្លួនបានឡើងទៅមើលនៅលើផ្ទះទើបដឹងថាកូនបានចងកដោយយកខ្សែក្រវ៉ាត់ចងកទៅនឹងចង្រឹងបង្អួចផ្ទះបណ្តាលឲ្យស្លាប់បាត់ទៅហើយ។ 

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យ និងកំណត់ហេតុប្រគល់សពអោយទៅ អាណាព្យាបាលដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

តូចចិត្តរឿងឪពុកឲ្យទៅធ្វើការនៅប្រទេសថៃ ក៏សម្រេចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន
តូចចិត្តរឿងឪពុកឲ្យទៅធ្វើការនៅប្រទេសថៃ ក៏សម្រេចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន
តូចចិត្តរឿងឪពុកឲ្យទៅធ្វើការនៅប្រទេសថៃ ក៏សម្រេចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន
តូចចិត្តរឿងឪពុកឲ្យទៅធ្វើការនៅប្រទេសថៃ ក៏សម្រេចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន
តូចចិត្តរឿងឪពុកឲ្យទៅធ្វើការនៅប្រទេសថៃ ក៏សម្រេចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

PLB Banner on article detail