សង្ស័យស្រវឹងខ្លាំង បានជិះម៉ូតូជ្រុលចង្កូតធ្លាក់ប្រឡាយបណ្តាលអោយរងរបួសធ្ងន់

ថ្ងៃសុក្រ 26 ឧសភា 2023, 10:11

ខេត្តបាត់ដំបង៖ បុរសម្នាក់បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូធ្លាក់ចូលប្រឡាយដោយខ្លួនឯងកាលពីវេលាម៉ោង ២៣និង១៨នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៣ នៅចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង។

  ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញ ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1L-6736 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានរ៉េចង្កូតជ្រុលចូលប្រឡាយបណ្តាលអោយអោយអ្នកបើកបររងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះខាងលើត្រូវបានសាច់ញាតិមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះព្យាបាលផងដែរ។

សង្ស័យស្រវឹងខ្លាំង បានជិះម៉ូតូជ្រុលចង្កូតធ្លាក់ប្រឡាយបណ្តាលអោយរងរបួសធ្ងន់
សង្ស័យស្រវឹងខ្លាំង បានជិះម៉ូតូជ្រុលចង្កូតធ្លាក់ប្រឡាយបណ្តាលអោយរងរបួសធ្ងន់
សង្ស័យស្រវឹងខ្លាំង បានជិះម៉ូតូជ្រុលចង្កូតធ្លាក់ប្រឡាយបណ្តាលអោយរងរបួសធ្ងន់
សង្ស័យស្រវឹងខ្លាំង បានជិះម៉ូតូជ្រុលចង្កូតធ្លាក់ប្រឡាយបណ្តាលអោយរងរបួសធ្ងន់
សង្ស័យស្រវឹងខ្លាំង បានជិះម៉ូតូជ្រុលចង្កូតធ្លាក់ប្រឡាយបណ្តាលអោយរងរបួសធ្ងន់

PLB Banner on article detail