សង្ស័យខឹងឪពុកស្ដីបន្ទោសរឿងដើរផឹកស៊ីមិនធ្វើការងារក៏សម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

ថ្ងៃពុធ 24 ឧសភា 2023, 14:38

ខេត្តបាត់ដំបង៖ បុរសម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនក្រោយមានការស្តីបន្ទោសពីឪពុករឿងដើរផឹកស៊ីមិនជួយធ្វើការងារ  ដែលហេតុការណ៍គួរអោយភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៧និង០០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី ១៨ ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំវត្តតាមិមស្រុកសង្កែ ខេត្តបាត់ដំបង ដែលសពជនរងគ្រោះមានឈ្មោះ ធួក.គង់លីភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាកម្មករសំណង់ រស់នៅភូមិឃុំកើតហេតុខាងលើ

យោងតាមការបំភ្លឺរបស់ឈ្មោះ កិម.ធិនអាយុ៦១ឆ្នាំ ដែលត្រូវជាឪពុកបង្កើតជនរងគ្រោះបានអោយដឹងថា កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២១និង០០នាទី ខ្លួនបានស្ដីបន្ទោសកូនប្រុសបង្កើតឈ្មោះ ធួក.គង់លី អំពីកាដើរផឹកស៊ីមិនធ្វើការងារ លុះក្រោយមកវាក៏ដើរចេញទៅបាត់ លុះដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៦និង០០នាទី.ខ្លួនក៏បានប្រទះឃើញកូនបានចងកនិងខ្សែអង្រឹងទៅនឹងដើមតាង៉ែនខាងជើងផ្ទះចម្ងាយប្រហែល១០០ម៉ែត្រស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសលវិច័យកោសល្យវិច័យ និងសន្និដ្ឋានបានថាសាកសពពិតជាស្លាប់ដោយចងក(ធ្វើអត្ថឃាត)ពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់ឲ្យក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី។

សង្ស័យខឹងឪពុកស្ដីបន្ទោសរឿងដើរផឹកស៊ីមិនធ្វើការងារក៏សម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន
សង្ស័យខឹងឪពុកស្ដីបន្ទោសរឿងដើរផឹកស៊ីមិនធ្វើការងារក៏សម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

PLB Banner on article detail