យុវជនម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

ថ្ងៃសុក្រ 19 ឧសភា 2023, 9:52

ខេត្តបាត់ដំបង៖ យុវជនម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយយកខ្សែគោចងកជាមួយនឹងថ្នឹមផ្ទះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល១៧និង៣០នាទី ថ្ងៃទី១៨.ខែឧសភា.ឆ្នាំ២០២៣ ស្ថិតនៅក្នុងក្រុមទី៩ ភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជន រងគ្រោះ មានឈ្មោះ ស៊ាន ឧត្តម ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលជនរងគ្រោះបានធ្វើអត្តឃាតដោយយកខ្សែគោចងកជាមួយនឹងថ្នឹមផ្ទះ ក្រោយបានខឹងឪពុកម្ដាយប្រដៅស្ដីបន្ទោសអោយបន្តិចបន្តួច។ 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យនិងធ្វើកំណត់ហេតុប្រគល់សពអោយខាងអាណាព្យាបាលយករៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

អត្ថបទដោយ៖ រៀម​ សាលី

យុវជនម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន
យុវជនម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន
យុវជនម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន
យុវជនម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

PLB Banner on article detail