មកដឹងអំពីអត្តសញ្ញាណរបស់សពបុរសដែលអណ្តែតទឹកស្ទឹងសង្កែ

ថ្ងៃសៅរ៍ 13 ឧសភា 2023, 12:3

ខេត្តបាត់ដំបង៖ សាកសពបុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតក្នុងទឹកស្ទឹងសង្កែ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ ១៩និង៣០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុច ក្រុមទី៩ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។

 

សមត្ថកិច្ចបានបញ្ជាក់ថា សាកសពជនរងគ្រោះមានឈ្មោះ ឌុច សុខហ៊ួ ភេទប្រុស អាយុប្រហែល ២៨ឆ្នាំ ស្លៀកខោខៅប៊ូយជើងវែង ពណ៌ខៀវ គ្មានអា រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ហើយបើតាមការលើកឡើងរបស់ម្តាយសព គឺកូនប្រុសរបស់គាត់បានបាត់ខ្លួនរយៈពេលបីថ្ងៃហើយ រហូតមកដល់ថ្ងៃប្រទះឃើញសាកសពនេះ។

 

  ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដឹកយកសពទៅរក្សាទុកនៅវត្តថ្មី(ស្រែ១០០)ដើម្បីរងចាំសាច់ញាតិមកទទួលយក ហើយរហូតនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ ទើបសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យចុះទៅធ្វើ កោសល្យវិច័យ ដោយពិនិត្យឃើញថានៅលើខ្លួនរបស់សពមិនមានស្នាកស្នាមអ្វីនោះទេ សពពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដ បន្ទាប់មកក៏បានប្រគល់អោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ។

មកដឹងអំពីអត្តសញ្ញាណរបស់សពបុរសដែលអណ្តែតទឹកស្ទឹងសង្កែ
មកដឹងអំពីអត្តសញ្ញាណរបស់សពបុរសដែលអណ្តែតទឹកស្ទឹងសង្កែ
មកដឹងអំពីអត្តសញ្ញាណរបស់សពបុរសដែលអណ្តែតទឹកស្ទឹងសង្កែ
មកដឹងអំពីអត្តសញ្ញាណរបស់សពបុរសដែលអណ្តែតទឹកស្ទឹងសង្កែ
មកដឹងអំពីអត្តសញ្ញាណរបស់សពបុរសដែលអណ្តែតទឹកស្ទឹងសង្កែ

PLB Banner on article detail