កូនអកតញ្ញូម្នាក់បានយកដែកកេះដុតផ្ទះឪពុកម្តាយខ្លួនឯងចោលឆេះអស់ទាំងស្រុង ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ថ្ងៃពុធ 3 ឧសភា 2023, 11:3

ខេត្តបាត់ដំបង! កូនអកតញ្ញូម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពដុតបំផ្លិចបំផ្លាញផ្ទះនិងទ្រព្យសម្បត្តិរបស់ឪពុកម្តាយឆេះអស់ទាំងស្រុងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៧និង២០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៨ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ស៊ិន កក្កដា ភេទប្រុស អាយុ៣៣ឆ្នាំ បានធ្វើសកម្មភាពដោយយកដែកកេះដុតផ្ទះរបស់ឪពុកឈ្មោះ គាត សុខ ភេទប្រុស អាយុ៦១ឆ្នាំ និងម្តាយឈ្មោះ ណាំ ស្រី  អាយុ ៦១ឆ្នាំ ដែលមានទំហំ ៦ម៉ែត្រX១១ម៉ែត្រ សង់អំពីថ្មក្រោមឈើលើ ដំបូលប្រក់ស័ង្កសី ឆេះខូចខាងទាំងស្រុង រួមជាមួយសម្ភារៈនៅក្នុងផ្ទះមាន -គ្រែឈើបេងចំនួន០៣  -សាឡុង ចំនួន០៣  -ទូរឈើចំនួន០២  -តុឈើ ចំនួន០៣  -ម៉ាស៊ីនបោកខោអាវ ចំនួន ០១គ្រឿង  -ទូរទឹកកក ចំនួន០១គ្រឿង , -លុយចំនួន ១០០ដុល្លារ -ខ្សែកផ្លាកទីន ចំនួន ០១ខ្សែ -ខ្សែដៃផ្លាកទីន ចំនួន០១ ខ្សែ  ខោអាវ កន្ទេល ពូក មុង ភួយ និងសម្ភារៈមួយចំនួនទៀតឆេះខូចខាតទាំងស្រុង សរុបជាទឹកប្រាក់អស់ចំនួន ប្រហែល ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារ)។
   
បន្ទាប់ពីទទួលបណ្ដឹងជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានយករថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន ០១រថយន្ត និងបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាជនប្រើប្រាស់ថ្នាំញៀន រួមជាមួយវត្ថុតាង ៖ -ដែកកេះពណ៌ត្រួយចេក ចំនួន០១  -កាំបិតកញ្ចែត ដងដែក ចំនួន០១ផងដែរបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីចាត់ការតាមនីតិវិធី។

PLB Banner on article detail