ទំនាស់ព្រំដីជាង ១០ឆ្នាំ ត្រូវបានបញ្ចប់ក្រោមការសម្របសម្រួលពីរដ្ឋបាលខេត្ត

ថ្ងៃពុធ 15 កុម្ភៈ 2023, 14:39

ខេត្តបាត់ដំបង៖ ទំនាស់ព្រំដីដ៏រ៉ាំរ៉ៃរវាងឈ្មោះ ឡិន អាន , ឡិន សាវ៉េត (ភាគីដើមបណ្តឹង) និងឈ្មោះ ឡិន សារ៉ន(ភាគីចុងបណ្តឹង) ស្ថិតនៅភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានបញ្ចប់ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្ត ដែលមានឯកឧត្តម យ៉ឹម សៀប ជាអភិបាលរងខេត្តទទួលបន្ទុកដោះស្រាយទំនាស់ ក្រោមនយោបាយឈ្នះឈ្នះរបស់ឯកឧត្ដម សុខ លូ ដែលជាអភិបាលខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការចុះវាស់វែងបញ្ចប់ទំនាស់ព្រំដីនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះដែរក្រោមការដឹកនាំរបស់លោក យ៉ិន ចំរ៉ុង នាយករងរដ្ឋបាលស្រុកថ្មគោល ដែលសមាសភាពចូលរួមមាន៖
លោក ឱម សំអូន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក, លោកស្រី សឿត សៅគីប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន , លោកស្រី រ៉ើន សាវីន មន្ត្រីការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន , លោក ដួង វុត្ថា មន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក , លោក ឡិន អាន ប្រជាពលរដ្ឋ ,
លោកស្រី ឡិន សាវេត ប្រជាពលរដ្ឋ ,
លោកស្រី ឡិន សារិន ប្រជាពលរដ្ឋ។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះ លោក យ៉ិន ចំរ៉ុង នាយករងរដ្ឋបាលស្រុកថ្មគោលបានចាត់ឱ្យមន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ចុះធ្វើការវាស់វែងកំណត់ទំហំដី និងកំណត់ព្រំដីជាក់ស្តែងហើយភាគីទាំងសងខាងព្រមព្រៀងទទួលស្គាល់ដី និងដាំបង្គោលទុកជាភស្តតាង ដោយឯកភាពព្រមព្រៀងគ្នាបញ្ចប់ទំនាស់ផងដែរ។

PLB Banner on article detail