មនុស្សប្រុសស្រី០៣នាក់បានស្លាប់និងរបួសនៅក្នុងហេតុការណ៍ម៉ូតូ២គ្រឿងបុកគ្នា

ថ្ងៃពុធ 15 កុម្ភៈ 2023, 10:14

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី០២នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូជាមួយនឹងម៉ូតូកង់បីនៅវេលាម៉ោងជិត ៩និង ០០នាទីយប់ ថ្ងៃទី ១៤ ខែកុម្ភ: ឆ្នាំ ២០២៣ ស្ថិតក្នុងភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។


ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ដំបូងឡើយគេឃើញម៉ូតូប្រភេទកង់បីពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង ១AA - ១៥៥១ បើកបរដោយឈ្មោះ សែ វុទ្ធី ភេទប្រុស អាយុប្រហែល ៤០ឆ្នាំ រស់នៅភូមិក្បាលហុង ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង (របួសធ្ងន់) ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កួតទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង ១AR - ៣២៣៦ បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាស្ត្រីម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលអោយស្លាប់ទាំងពីរនាក់ភ្លាមៗផងដែរ។



ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ រួចបានបញ្ចូនភាគីម្ចាស់ម៉ូតូកង់បីដែលរងរបួសធ្ងន់ទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ចំណែកសាកសពជនរងគ្រោះត្រូវបានរក្សាទុកហើយស្រាវជ្រាវរកសាច់ញាតិ ដោយឡែកចំពោះវត្ថុតាងទាំងពីរបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹករងចាំដោះស្រាយតាមផ្លូវច្បាប់៕

មនុស្សប្រុសស្រី០៣នាក់បានស្លាប់និងរបួសនៅក្នុងហេតុការណ៍ម៉ូតូ២គ្រឿងបុកគ្នា
មនុស្សប្រុសស្រី០៣នាក់បានស្លាប់និងរបួសនៅក្នុងហេតុការណ៍ម៉ូតូ២គ្រឿងបុកគ្នា
មនុស្សប្រុសស្រី០៣នាក់បានស្លាប់និងរបួសនៅក្នុងហេតុការណ៍ម៉ូតូ២គ្រឿងបុកគ្នា
មនុស្សប្រុសស្រី០៣នាក់បានស្លាប់និងរបួសនៅក្នុងហេតុការណ៍ម៉ូតូ២គ្រឿងបុកគ្នា
មនុស្សប្រុសស្រី០៣នាក់បានស្លាប់និងរបួសនៅក្នុងហេតុការណ៍ម៉ូតូ២គ្រឿងបុកគ្នា
មនុស្សប្រុសស្រី០៣នាក់បានស្លាប់និងរបួសនៅក្នុងហេតុការណ៍ម៉ូតូ២គ្រឿងបុកគ្នា
មនុស្សប្រុសស្រី០៣នាក់បានស្លាប់និងរបួសនៅក្នុងហេតុការណ៍ម៉ូតូ២គ្រឿងបុកគ្នា
មនុស្សប្រុសស្រី០៣នាក់បានស្លាប់និងរបួសនៅក្នុងហេតុការណ៍ម៉ូតូ២គ្រឿងបុកគ្នា

PLB Banner on article detail