ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយមនុស្សប្រុសស្រី០៣នាក់របួសធ្ងន់ស្រាល

ថ្ងៃព្រហស្បតិ៍ 2 កុម្ភៈ 2023, 17:23

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន០៣នាក់បានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង​ ១៣នឹង៤០នាទី​ ថ្ងៃទី០២ ខែកុម្ភះ​ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអន្លង់វិល​ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ​ ឈឿង​ គឹមសាន អធិការរងស្រុកសង្កែ ទទួលបន្ទុកផ្នែកចរាចរណ៍បានអោយដឹងថា យោងតាមប្រភពនៅកន្លែងកើតហេតុ ដំបូងឡើយគេឃើញម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ សសេរីឆ្នា២០១៣ ពាក់ស្លាកលេខ​ បាត់ដំបង​ 1M-8000 បេីកបរដោយឈ្មោះ ច័ន្ទ ស្រីលាភ ភេទស្រី​ អាយុ២៦ឆ្នាំ រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ទិសដៅពីជេីងទៅត្បូង ឡេីងឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយត្ន័​ ភ្លាមនោះក៏ស្រាប់តែមានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AQ-9016 បេីកបរដោយឈ្មោះ​ ហឿត​ វិបុល​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ រស់នៅភូមិទួលល្វៀង ឃុំអូរដំបង២​ ស្រុកសង្កែ ខេត្តបាត់ដំបង និងអ្នករួមដំណើរម្នាក់ទៀតទិសដៅពីកេីតទៅលិចបានជ្រុលមកបុកពេញទំហឹងបណ្តាលអោយបុរសម្នាក់របួសធ្ងន់ ននិងមនុស្សប្រុសស្រី០២នាក់របួសស្រាល ចំណែកម៉ូតូខូចខាតទាំង០២គ្រឿង​។

​   ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងធ្វើកំណត់ហេតុយកម៉ូតូទាំង០២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកសង្កែដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកអ្នករងរបួសត្រូវបានដឹកបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យផងដែរ។
​    

ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយមនុស្សប្រុសស្រី០៣នាក់របួសធ្ងន់ស្រាល
ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយមនុស្សប្រុសស្រី០៣នាក់របួសធ្ងន់ស្រាល
ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយមនុស្សប្រុសស្រី០៣នាក់របួសធ្ងន់ស្រាល
ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយមនុស្សប្រុសស្រី០៣នាក់របួសធ្ងន់ស្រាល
ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយមនុស្សប្រុសស្រី០៣នាក់របួសធ្ងន់ស្រាល
ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយមនុស្សប្រុសស្រី០៣នាក់របួសធ្ងន់ស្រាល
ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយមនុស្សប្រុសស្រី០៣នាក់របួសធ្ងន់ស្រាល

PLB Banner on article detail