រដ្ឋបាលខេត្តបាត់ដំបងបានប្រារព្ធពិធីក្រុងពាលីបួងសួងដើម្បីធ្វើការជួសជុល លាបថ្នាំរូបសំណាកលោកតាដំបងក្រញូង និងសាងសង់ទីតាំងចំណតរថយន្ត

ថ្ងៃពុធ 25 មករា 2023, 13:6

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីធ្វើការជួសជុល លាបថ្នាំពណ៌រូបសំណាកលោកតាដំបងក្រញូង និងសាងសង់ទីតាំងចំណតរថយន្តនៅតំបន់រូបសំណាកលោកតាដំបងក្រញូងផងដែរ។

ពិធីនេះដែរបានប្រារព្ធធ្វើឡើងនៅខាងមុខរូបសំណាក់លោកតាដំបងក្រញូង ស្ថិតក្នុងសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ។

ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ ដើម្បីធ្វើការរៀបចំជួសជុល លាបថ្នាំពណ៌រូបសំណាកលោកតាដំបងក្រញូង និងការសាងសង់ទីតាំងចំណតរថយន្ត នៅតំបន់រូបសំណាកលោកតាដំបងក្រញូង ក៏ដូចជាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញរូបលោកតាដំបងក្រញូងនេះដែរ គោលបំណងដើម្បីលើកសម្រស់រូបសំណាកលោកតាដំបងក្រញូង ឱ្យកាន់តែមានភាពស្រស់ស្អាត សំដៅទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសចង់អោយទីតាំងខាងលើកាន់តែមានរបៀបរៀបរយផងដែរ ៕

PLB Banner on article detail